CamNews

បច្ចេកវិទ្យា 

Samsung ព្យាយាម "បិទមាត់" អតិថិជន ដែលប្រើ Galaxy S4 ឆេះខូច (មានវីដេអូ)

ជំនួសឲ្យការសងសំណងភ្លាមៗ Samsung បានចេញនូវលក្ខខណ្ឌ ដល់ម្ចាស់ស្មាតហ្វូន Galaxy S4 ដែលនៅសុខៗ បានឆេះខូច ពេលកំពុងសាកថ្ម ឲ្យលុបចោល នូវវីដេអូ ដែលបុរសនោះ បានបង្ហោះ នៅលើ YouTube ទើបប្តូរស្មាតហ្វូន ថ្មីឲ្យ។

កាលពីសប្តាហ៍មុន អ្នកប្រើប្រាស់ YouTube ដែលមានឈ្មោះថា Ghostlyrich បានបង្ហោះនូវវីដេអូ មួយ ដោយបង្ហាញពីភស្តុតាង ឲ្យឃើញ Samsung Galaxy S4 របស់គាត់ ត្រូវបានឆេះខូច ក្នុងពេល កំពុងសាកថ្ម។

បើទោះបីជា ថ្មនៃស្មាតហ្វូន មិនបានផ្ទុះ ប៉ុន្តែការឆេះនោះ បានធ្វើឲ្យស្មាតហ្វូន ខូច មិនអាចប្រើប្រាស់ បានទៀតតែម្តង។ ដោយសារតែ នៅសល់ថ្ងៃ នៃការធានា ទើបលោក Ghostlyrich បានធ្វើការទាក់ ទងទៅខាង Samsung ដើម្បីស្នើសុំ ប្តូរស្មាតហ្វូនថ្មី។ ជំនួសឲ្យការដោះស្រាយជូនភ្លាមៗ Samsung បែរជាដាក់លក្ខខណ្ឌដល់ Ghostlyrich ត្រូវលុបវីដេអូស្តីពីបញ្ហាឆេះ Galaxy S4 ចេញពី YouTube ជាមុនសិន បានយល់ព្រមប្តូរ ស្មាតហ្វូនថ្មីឲ្យ។

វីដេអូទី១ របស់ Ghostlyrich ស្តីពីករណី Galaxy S4 ឆេះខូច

"ដើម្បីឆ្លើយតបលក្ខខណ្ឌប្តូរទូរស័ព្ទថ្មី លោកត្រូវតែយល់ព្រម លុបវីដេអូ Youtube ចេញពីអាសយ ដ្ឋានខាងក្រោម https://www.youtube.com/watch?v=dc4duKuPrQ0 ឬអាសយដ្ឋានណាផ្សេង ទៀតទាំងអស់ ឬក៏ការប្រកាសណាមួយ ដែលពាក់ព័ន្ធដល់ បណ្តាបញ្ហានេះ ហើយមិនត្រូវធ្វើនូវ វីដេអូ ណាផ្សេងទៀត ស្តីពីបញ្ហាទាំងនេះឡើយ", Samsung បានសរសេរសំបុត្រ ផ្ញើទៅឲ្យ Ghostlyrich ដូច្នេះ។

ជាក់ស្តែង Ghostlyrich បានបដិសេធ តាមសំណើរបស់ Samsung ហើយបានបង្ហោះនូវវីដេអូមួយ ទៀត ដែលមានខ្លឹមសារ ពាក់ព័ន្ធទៅនឹង Samsung ដែលបានស្នើឲ្យគាត់ លុបវីដេអូទី១ ចេញពី YouTube។ វីដេអូទី២ នេះ ទទួលបានការចាប់អារម្មណ៍ ទស្សនាយ៉ាងច្រើន ដល់ជិត ១លាន ដង ហើយ។

វីដេអូទី២ បង្ហាញពី សំណើរបស់ Samsung

តាមប្រភពពីគេហទំព័រ Telegraph បច្ចុប្បន្ន ករណីនេះ នៅមិនទាន់ដឹងច្បាស់ថា ត្រូវបានដោះស្រាយ យ៉ាងណានោះ នៅឡើយទេ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងទៀត៖

- iPhone 5S និង 5C មានការលក់ចេញ កើនឡើងខ្លាំងជាង កាលទើបបង្ហាញខ្លួន
- Samsung លក់ Galaxy Note 3 បាន ១០លានគ្រឿង ក្នុងរយះពេល ជាង២ខែ

- Samsung បង្ហាញខ្លួន Galaxy S4 វើហ្សិន Crystal ដ៏ស្អាត ប្រណិត

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: Samsung Tried to gag Galaxy S4 Fire Smartphone Hightech