CamNews

សុខភាព 

អាហារអាថ៍កំបាំង ជួយឱ្យសក់ឈប់ជ្រុះ ទន់ភ្លឺរលោង និង ដុះលូតលាស់បានឆាប់រហ័ស

អ្នកទាំងគ្នា សុទ្ធតែធ្លាប់ទទួលទានស៊ុតមាន់ ដែលជាប្រភេទអាហារម្យ៉ាងសម្បូរដោយវីតាមីន
និង សារធាតុចិញ្ចឹម  ជាច្រើនទៀត។ ជាពិសេស ស៊ុតមាន់  មានអត្ថប្រយោជន៍ យ៉ាងសំខាន់
ចំពោះសុខភាពមនុស្សទូទៅ។

១/ ស៊ុតមាន់គឺជាប្រភេទអាហារដ៏ល្អ  ចំពោះសុខភាពភ្នែកបើយោងទៅតាមការសិក្សាមួយ
បានឱ្យដឹងថា៖ ទទួលទានស៊ុតមួយគ្រាប់ ក្នុងមួយថ្ងៃអាចបងា្ករជំងឺពិកាភ្នែកនិងជំងឺខ្វាក់មាន់
ពីកំណើត
ដោយសារតែនៅក្នុងស៊ុតមាន់ មានផ្ទុកទៅដោយសារធាតុ  carotenoid, lutein និង
សារធាតុ zeaxanthin ដែលជាសារធាតុចិញ្ចឹមដ៏ល្អចំពោះសុខភាពភ្នែក។

២/ ការសិក្សាមួយផ្សេងទៀតក្រុមអ្នកស្រាវជ្រាវបានរកឃើញថា៖ មនុស្សដែលបរិភោគស៊ុត
ជារៀង
រាល់ថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ ដោយសារតែសារធាតុ lutein
និង zeaxanthin នៅក្នុងស៊ុត។

៣/ បើយោងទៅតាមការសិក្សា ដោយសាលាវិទ្យាល័យ Harvard សុខភាពសាធារណៈមួយ
បានបង្ហាញថា៖ ការទទួលទានស៊ុត អាចជួយបង្ការជំងឺបេះដូង កកឈាម ជំងឺដាច់សរសៃខួរ
ក្បាល ជំងឺគាំងបេះដូង និង ជំងឺមហារីកដើមទ្រូង។

៤/ ស៊ុតសក់ អាចជួយឱ្យសក់ និង ក្រចក មានសុខភាពល្អ ដោយសារនៅក្នុងស៊ុតមាន់មាន
ផ្ទុកទៅវីតាមីន និង សារធាតុរ៉ែ។ មានមនុស្ស ជាច្រើនបានរកឃើញថា  សក់របស់ពួកគេរីក
លូតលាស់លឿន និងមានសុខភាពល្អ មិនជ្រុះ បន្ទាប់ពីបាន
បន្ថែមស៊ុតមាន់ក្នុងរបបអាហារ
របស់ពួកគេ៕

ដោយ៖ វណ្ណៈ
ប្រភព៖ healthdiaries


Tags: Lifestyle Health Benefits of Eggs