CamNews

ព័ត៌មានអន្តរជាតិ 

អណោចអធម ៖ ក្មេងប្រុសតូច​ សង្ឃឹមរស់ ៨០ % ក្រោយវះកាត់ ប្តូរសរីរាង្គ ដល់ទៅ ៥ ប្រភេទ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ដោយស្ថិតនៅក្នុងវ័យ ទើបតែបាន ៣ ឆ្នាំ​ ក្មេងប្រុសតូចម្នាក់នេះ បានកើតមក ជាមួយនឹង ការពាំនាំ ជម្ងឺដ៏កម្រ ដោយនៅក្នុងនោះ ត្រូវបានគេបង្ខំចិត្ត ចុះបំពង់ តាមពោះវៀន របស់គេ ចូលទៅក្នុងពោះ ដើម្បីជាចលករ ក្នុងការទទួល យកការវះកាត់​ បានពេញលេញ ដោយនៅក្នុងនោះ ត្រូវធ្វើការវះកាត់ ប្តូរសរីរាង្គ ដល់ទៅ ៥ នេះបើយោងតាម សម្តី ក្រុមវេជ្ជបណ្ឌិត ក៏ដូចជា យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហ ទំព័រ សារព័ត៌មាន​ បរទេស ស្កាយ ។

គួរបញ្ជាក់ផងដែរថា ក្មេងប្រុស តូចវ័យ ៣ ឆ្នាំ រូបនេះ មានឈ្មោះថា Adonis Ortiz គេបានទទួល ការវះកាត់ បានជោគជ័យ ដោយនៅក្នុងនោះ គេបានទទួលនូវ ថ្លើម លំពែង ក្រពះ និងពោះវៀន តូចធំ ថ្មី អំឡុងពេល​ ដែលមានការ វះកាត់ នៅឯមន្ទីរពេទ្យ Jackson Memorial Hospital រដ្ឋ Florida សហរដ្ឋអាមេរិក។ គ្រូពេទ្យ វះ កាត់គេ ដោយផ្ទាល់ បាននិយាយថា គ្មានសញ្ញាណ ណាមួយ រកអោយឃើញថា រាងកាយ របស់គេ មានប្រតិ កម្ម ក៏ដូចជា​ បដិសេធ ក្នុងការទទួល យកសរីរាង្គ ទាំង ៥ នោះទេ។ ប្រភពដដែល បន្តថា គេបានទទួលយក ការវះកាត់ នេះបានជោគជ័យ ចាប់តាំងពី គេមានអាយុ ទើបតែ ៣ ខែ មកម្ល៉េះ។

ស្រ្តីជាម្តាយ ឈ្មោះ Aracelis បានអះអាង អោយដឹងថា ដើមឡើយ នាងពិតជា មិនសូវជា សប្យាយចិត្តណាស់ ណានោះទេ​ ព្រោះថា គេមានសង្ឃឹមរស់តែ ៥០ % (៥០/៥០) តែប៉ុណ្ណោះ តែដឹងអីថា ក្រោយពី ការធ្វើការ វះ កាត់បានជោគជ័យ មកទល់នឹង ខណៈនេះ គេមានសង្ឃឹម រស់បានដល់ទៅ ៨០ % ។ នាងបន្តថា នាងខ្ញុំ ពិត​ជា ដឹងគុណជាខ្លាំង ចំពោះក្រុមវេជ្ជបណ្ឌិត ជាពិសេស សូមធ្វើការថ្លែង អំណរ អរគុណ ដល់សមាជិក ក្រុម គ្រួសារទាំងអស់ ដែលមានទឹកចិត្ត សប្បុរស បរិច្ចាក សរីរាង្គ ទាំងនេះ ។

ដោយឡែក មកទល់នឹងខណៈនេះ បើតាមការអោយដឹង ពីស្រ្តីជាម្តាយ អោយដឹងថា Adonis គេពិតជា​ មាន សេចក្តីក្លាហាន និង ស្វាហាប់ ជាខ្លាំង ខណៈពេលដែលគេ​ ក៏កំពុងតែ ទន្ទឹងរង់ចាំ តែថ្ងៃមកដល់ នៃកម្មវិធី បុណ្យ​ ណូអែល តែប៉ុណ្ណោះ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Adonis Ortiz Jackson Memorial Hospital Miami US USA