CamNews

ព័ត៌មានអន្តរជាតិ 

អូបាម៉ា សម្រេចពង្រាយទ័ព ពិសេស នៅក្នុងប្រទេស អ៊ីរ៉ាក់ ក្រោយមានករណី សម្លាប់មនុស្ស រង្គាល ឃោរឃៅ បំផុត

ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងគ្រាអាសន្ន  ក៏ដូចជា ការព្រួយបារម្ភជាខ្លាំង ជាមួយនឹងវត្តមាន ក្រុម សកម្មប្រយុទ្ធ កាន់តែរាលខិតចូល រដ្ឋធានី ប្រទេស អ៊ីរ៉ាក់ ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូ បាម៉ា កាលពីថ្ងៃច័ន្ទ ម្សិលមិញ មានការគូសបញ្ជាក់ ដល់សមាជិក សភា អោយដឹងថា កងទ័ពសហ រដ្ឋអាមេរិក ពិសេស មានគ្នាលើសពី ២៧៥ នាក់ បានដាក់ពង្រាយ នៅក្នុងប្រទេស អ៊ីរ៉ាក់ ដើម្បីផ្តល់ នូវការគាំទ្រ ក៏ដូចជា គាំពារ ដល់បណ្តាបុគ្គលិក​ សហរដ្ឋអាមេរិក និង ស្ថាន ទូតអាមេរិក ប្រចាំក្រុង បាដាដ នេះបើយោងតាមការដកស្រង់ សម្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានរដ្ឋចិន ស៊ិន ហួរ។

គួរបញ្ជាក់ថា លោក អូបាម៉ា បានអះអាង ទៅប្រធានសភា អោយដឹងថា​    ក្រុម កង កម្លាំងពិសេស  សហរដ្ឋអាមេរិក មួយក្រុមនេះត្រូវបានដាក់ពង្រាយ ចាប់តាំងពីថ្ងៃអាទិត្យ​ មកម្ល៉េះ ក្នុងគោលបំណង ដើម្បីការពារពលរដ្ឋអាមេរិក ក៏ដូចជា អចលនទ្រព្យមួយចំនួន ហើយបើសិនណា​ជាការចាំបាច់នោះ នឹងមានការវាយប្រហារ ពីក្រុមទ័ពពិសេសមួួយក្រុមនេះ ។

គួររំឭកថា ក្រុមទ័ពពិសេស របស់សហរដ្ឋអាមេរិក មួយក្រុមនេះ ដែល  មានគ្នា លើសពី ២៧៥ នាក់ នោះ នឹងបន្តវត្តមានរបស់ខ្លួន នៅក្នុងប្រទេស​ អ៊ីរ៉ាក់ ល្គិកណា ស្ថានភាព សន្តិសុខ លែងមានតម្រូវ ការខ្លាំងទៅលើទ័ពជំនួយ ដូចបច្ចុប្បន្ន ៕

-អាន ៖ ប្រជុំរូបភាព ដ៏គួរអោយរន្ធត់ និង ព្រឺក្បាល ចេញផ្សាយ ដោយអំនួត ពីក្រុមសកម្មប្រយុទ្ធ ក្រោយ សម្លាប់រង្គាល

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news Viral video Bomb Iraqi Middle East