CamNews

សុខភាព 

ផ្លែប៉ម អាចជួយការពារប្រឆំាងនឹងជំងឺជរាភ្លេចភ្លាំង ធ្មេញស ភ្លឺរលោង និង មានសម្រស់ស្រស់ស្អាត

ផ្លែប៉ម ជារុក្ឋជាតិបូមផ្លែម្យ៉ាង ដែលមានរាងមូល ស្អាត និង មានឱជារសឆ្ងាញ់ពិសា។ ផ្លែប៉ម
អាចយកមក ទទួលទានលេង ឬ ទទួលជាបង្អែម  ក្រោយពេល  ទទួលទានបាយរួចក៏បាន។

អ្វីដែលពិសេសនោះ   គឺផ្លែប៉ម  សម្បូរណ៍ទៅដោយ  សារធាតុចិញ្ចឹម និង វីតាមីន  ជាច្រើន
ផ្តល់អត្ថប្រយោជន៍ល្អ  ចំពោះសុខភាព និង ជួយឱ្យស្បែកស ភ្លឺរលោង និង មានសំណើម។
ជាពិសេស ការពារប្រឆំាងនឹងជំងឺជរាភ្លេចភ្លាំង និង ជំងឺញ័រសរសៃសាច់ដុំ។ល។

១/ធ្វើឱ្យធ្មេញស និង  មានសុខភាពល្អ៖ នៅពេលដែលអ្នក   ទទួលទានផ្លែប៉ម  ខាំ និង
ទំពារ ផ្លែប៉ម និង ជួយពន្លឿនការផលិតទឹកមាត់   នៅក្នុងមាត់របស់អ្នក  កាត់បន្ថយការបែក
ធ្មេញ ដោយការជួយ បន្ធូរបន្ថយកម្រិតនៃបាក់តេរី ដែលនៅជាប់ធ្មេញ និង ធ្វើឱ្យធ្មេញរបស់
ស ភ្លឺរលោង។
២/ ការពារមិន  ឱ្យមានជំងឺបាត់ការចងចាំ (ជំងឺជរាភ្លេចភ្លាំង)៖ ការសិក្សាថ្មីមួយ ដែល
អ្នកស្រាវជ្រាវ  បានអនុវត្ត  
លើសត្វកណ្ដុរបានបង្ហាញ
ថា ការផឹកទឹកផ្លែប៉ោម អាចរក្សា និង
ការពារ
មិនឱ្យមានជំងឺជរាភ្លេចភ្លាំង និង ប្រឆាំងភាពចាស់ជរានៃខួរក្បាលរបស់មនុស្ស។

៣/ ការពារប្រឆំាងនឹងជំងឺញ័រសរសៃសាច់ដុំ៖ ការស្រាវជ្រាវមួយបានបង្ហាញថា មនុស្ស
ដែលបរិភោគផ្លែឈើ និង អាហារ ដែលមានជាតិសរសៃខ្ពស់  ផ្សេងទៀត  អាចជួយការពារ
ប្រឆាំងនឹង 
ជំងឺញ័រសរសៃសាច់ដុំ និងការពារកោសិកាប្រសាទ របស់មនុស្ស ដោយសារតែ
ផ្លែប៉ម និង ផ្លែឈើផ្សេងទៀត ដែលមានសារធាតុសរសៃ មានផ្ទុកនូវសារធាតុ antioxidants
សារធាតុចិញ្ចឹម និង វីតាមីន ច្រើន៕

ដោយ៖ វណ្ណៈ
ប្រភព៖ besthealthmag


Tags: Lifestyle health benefits of eating apples