គ្រឿងផ្សំ
-មឹក
-ប៉េងប៉ោះ
-សាលាដ
-ស្ករស
-អំបិល
-ក្រូចឆ្មារ
-ប្រេងឆា
-ខ្ទឹមស
-ម្រេច
វិធីធ្វើ
១- មឹកបន្ទះធំល្អ កន្លះគីឡូ ប្រេងឆា ៣ស្លាបព្រា ខ្ទឹមស ៤ដុំ បកសំបកចញ្រ្ផាំអោយម៉ត់
ស្ករស កន្លះស្លាបព្រាកាហ្វេ អំបិល ២ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មា ២ស្លាបព្រាកាហ្វេ
ក្រូចឆ្មា ២-៣ចំណិត ម្រេច ម៉ត់ ១ស្លាបព្រាកាហ្វេ សាលាដ ១៥ក្រាម ប៉េងបោះហាវៃ
១០០ក្រាម។
២- ហាន់មឹក ដុំៗ
៣- លាយបញ្ចូលគ្នាមឹក ប្រេងឆា ខ្ទឹមស ស្ករស និង អំបិល កន្លះស្លាបព្រាកាហ្វេ ម្រេច
គ្របទុក ២០នាទី។
៤- ដាំខ្ទះអោយក្តៅ ឆាមឹកដែលបានលាយគ្រឿងរួច ដោយកំដៅភ្លើងខ្លាំង ១-២នាទី ឬ
រហូតមឹកប្រែពណ៌ស បន្តិច រួចរក្សាភ្លើងដដែល តែកុំចំអិនមឹករហូតដល់ក្រៀម ចាក់ទឹក
ក្រូចឆ្មា-អំបិល- ម្រេចជាការស្រេច៕
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian