CamNews

សុខភាព 

យន្ដហោះត្រូវបានក្រុមចោររកប្លន់ បែរប្រាប់អ្នកដំណើរថា ជួបគ្រោះធម្មជាតិអាក្រក់ ត្រូវចុះបន្ទាន់

 
អង់គ្លេស៖ យន្ដហោះដឹកអ្នកដំណើរមួយរបស់អង់គ្លេស គឺ Boeing 777 ត្រូវបានចុះចតជា
បន្ទាន់នៅលើទឹកដីប៉ាគីស្ថាន នោះដោយសារតែមានភាពមិនប្រក្រតី  នៅលើយន្ដហោះ
ពោលគឺបង្កឡើងដោយបុរស ជាជនជាតិអង់គ្លេសពីរនាក់។



លោក Noman Rizvi  អ្នកដំណើរម្នាក់ក្នុងចំណោម  អ្នកដំណើរ ៣០៨នាក់ បាននិយាយថា
លោកពិតជាមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលយន្ដហោះ របស់លោក ត្រូវទៅចុះចត
នៅឯទីក្រុង Manchester របស់អង់គ្លេស  តែបែរជាអ្នកធ្វើការលើយន្ដហោះ   បានប្រាប់ថា
យើងត្រូវចុះចតនៅលើព្រលានយន្ដហោះអន្ដរជាតិប៉ាគីស្ថានសិន នោះគឺដោយសារតែ ពួក
យើងបានជួបនូវគ្រោះធម្មជាតិដ៏អាក្រក់មួយ។



លោក Rizvi បានបន្ដថា នៅពេលដែលយន្ដហោះចុះចត រួចមានក្រុមប៉ូលីស មកចាប់បុរស
ពីរនាក់ដែលគេសង្ស័យថា ជាក្រុមចោរកម្មនោះ ទើបពួកយើងដឹងថា មានរឿងបែបនេះកើត
ឡើង ហើយក្រោយមកទៀត នៅពេលយើងក្រឡេកមើលទៅក្រៅតាមមាត់បង្អួចយន្ដហោះ
ទើបដឹងថាពុំមានគ្រោះធម្មជាតិអីផង។



ទោះបីជាយ៉ាងណាក៏ដោយ ក៏យើងសូមសរសើរដល់ក្រុមការងារ នៅលើយន្ដហោះ ដែល
ចេះបង្វែរស្ថានភាព ដើម្បីកុំអោយអ្នកដំណើរ មានការភ័យតក់ស្លុត។ នេះជាវីដេអូក្លីប សូម
ចុចដើម្បីមើល៕

ដោយ៖ រដ្ឋា
ប្រភព៖ newsday


Tags: unbelievable plane UK