CamNews

ទូរស័ព្ទ 

ក្រលេកមើលបណ្តុំរូបភាព Concept Galaxy S5 ដែលស្អាតៗ ប្លែកភ្នែកជាងគេ បំផុត

គំរូស្មាតហ្វូនលេចធ្លោបំផុតឆ្នាំ ២០១៤ របស់ Samsung ត្រូវបានប្រភពឲ្យដឹងថា នឹងធ្វើការ បង្ហាញខ្លួន នៅប្រទេសអេស្បាញ ក្នុងព្រឹត្តិការណ៍ Mobile World Congress ជាមួយនឹងការ ផ្លាស់ប្តូរមួយចំនួន ស្តីពីការរចនាម៉ូតរូបរាង និង Features។  

គិតមកដល់ត្រឹមថ្ងៃនេះ នៅមិនទាន់មានរូបភាពជាក់ស្តែងរបស់ Galaxy S5 ណាមួយ បែក ធ្លាយ លេចចេញនៅលើអ៊ីនធឺណេត នៅឡើយទេ។ ជាក់ស្តែងប្រភពមួយចំនួនបានកំណត់ បញ្ចាក់ថា ស្មាតហ្វូននេះមានអេក្រង់ទំហំធំជាង 5,2 inch ជាមួយកំរិតរីសូលុយហ្សិន 2K។

ទន្ទឹមនឹងការរង់ចាំនេះ អ្នកជំនាញ រចនាម៉ូតជាច្រើននាក់ បានធ្វើគំនូសព្រាង ចេញជារូបភាព នៃស្មាតហ្វូន ដែលកំពុងតែ មានការទន្ទឹមរង់ចាំ ជាច្រើននាក់ ពីសំណាក់អ្នកគាំទ្រស្មាតហ្វូន Samsung ក៏ដូចជា Android។ 

រូបគំនូរ ក្នុងលិខិតដាក់សុំចុះឈ្មោះ យកប៉ាតង់របស់ Samsung កាលពីចុងឆ្នាំ ២០១៣។ បច្ចុប្បន្ន នៅមិនទាន់ច្បាស់ថា រូបគំនូរនេះ ជាការរចនាម៉ូតសម្រាប់ផលិតផលណាមួយ នោះទេ។ ប៉ុន្តែមនុស្សជាច្រើន បានជឿជាក់ថា វាមានពាក់ព័ន្ធដល់ Galaxy S5 ឬ
Galaxy Note 4

ខាងក្រោមនេះ គឺជាបណ្តុំរូបភាព នៃការចនាម៉ូត (Concept version) ស្តីពីស្មាតហ្វូន Galaxy S5 ដែលស្អាតៗ និងប្លែកភ្នែកជាងគេ ដោយផ្អែកតាម បណ្តាព័ត៌មានចចាមអារាម និងរូបភាព គំនូរព្រាង នៅក្នុងប័ណ្ណប៉ាតង់។ សូមទស្សនាដូចខាងក្រោម៖

យ៉ាងណាដែរ បន្ទាប់ពីបានទស្សនាបណ្តារូបភាព Concept របស់ Galaxy S5 ខាងលើនេះ តើម៉ូដែល Concept មួយណាស្អាតជាងគេ ហើយប្រិយមិត្ត ចង់ឲ្យវាក្លាយជាការពិតនោះ?

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: The beautiful design ideas Galaxy S5 Smartphone Samsung Hightech