CamNews

ទូរស័ព្ទ 

លេចធ្លាយរូបភាព និងលក្ខណៈសម្បត្តិរបស់ Galaxy Note 5 រួមជាមួយសំបកការពារតួ

បណ្តាព័ត៌មានបែកធ្លាយស្តីពី Galaxy Note 5 ដែលជិតបង្ហាញណែនាំខ្លួរបស់ Samsung បានបង្ហាញឲ្យ ឃើញថា Phablet នេះ នឹងមានស្ទីលរចនាម៉ូតដូចជាមួយនឹង Galaxy S6 ក្នុងពេលដែល Note 5 Edge លទ្ធភាពច្រើនដែលនឹងមានការរចនាម៉ូតកោងនៅគែមទាំងសងខាង មិនមែនកោងតែម្ខាងដូចនឹង Note Edge នោះទេ។ Note 5 បានលេចចេញរូបភាពរួមជាមួយនឹង សំបកការពារតួស្មាតហ្វូនធ្វើពីជ័រ ក្នុង ពេលដែលព័ត៌មានស្តីពីសលក្ខណៈសម្បត្តិ ត្រូវបានប្រមូលពីបណ្តាព័ត៌មានចចាមអារាមមុនៗនេះ។ Samsung អាចនឹងធ្វើការបង្ហាញណែនាំ Note 5 នៅក្នុងខែកញ្ញា ខាងមុខនេះ ហើយនឹងក្លាយជាកំពូល ស្មាតហ្វូន នៅក្នុងពាក់កណ្តាលឆ្នាំ ២០១៥ នេះ។

អាន៖ ទស្សនា iPhone 7 អេក្រង់ធំស្ទើរគ្មានគែម មានច្រើនពណ៌ ស្អាតប្លែកខុសពី iPhone ជំនាន់មុនៗ (មានវីដេអូ)



ការរចនាម៉ូតរបស់ Note 5 ត្រូវបានគេប៉ាន់ស្មានថា វាមានរូបរាងស្រដៀង Galaxy S6 ដែលមានដូចជា ផ្នែកខាងក្រោយធ្វើពីកញ្ចក់ គែមទាំងមូលព័ទ្ធដោយលោហធាតុ និងមានកាមេរ៉ាគុណភាពខ្ពស់។ ចង្កោមកាមេរ៉ាខាងក្រោយ ក៏នឹងដូច S6 ជាមួយអំពូល flash LED និងមាន Sensor នៅស្របនឹង កាមេរ៉ា។ ចំណែកឯ Note 5 Edge មានព័ត៌មានចចាមអារាមមួយចំនួនបានឲ្យដឹងថា វានឹងមានគែម អេក្រង់កោងទាំងសង ហើយអាចនឹងមិនមានប៊ិច S-Pen ទៀតទេ។ គួរបញ្ជាក់ដែលថា ព័ត៌មាននេះ នៅមិនទាន់មានភស្តុតាងណាមួយបញ្ជាក់ឡើយ ដោយព័ត៌មានទាំងអស់ ស្ថិតនៅតែជាការចចាមអារាម នៅឡើយ។

អាន៖ ចង់ដឹងទេថា iPhone ប៉ុន្មានគ្រឿងទើបអាចទប់ជាប់ គ្រាប់ដែលបាញ់ចេញពីកាំភ្លើង AK-74? (មានវីដេអូ)

លក្ខណៈសម្បត្តិប៉ាន់ស្មានរបស់ Samsung Galaxy Note 5:

  • អេក្រង់ 1440 x 2560 pixel Super AMOLED
  • CPU Snapdragon 810 និង Exynos
  • RAM 3GB
  • ថាមពលថ្ម 3220mAh
  • Camera 13MP (ដូចនឹង Galaxy S6/Edge)
  • ប៊ិច S-Pen

 

លក្ខណៈសម្បត្តិប៉ាន់ស្មានរបស់ Samsung Galaxy Note 5 Edge:

  • អេក្រង់ 1600 x 2560 pixel Super AMOLED
  • CPU Snapdragon 810
  • RAM 3GB
  • ថាមពលថ្ម 3220mAh
  • Camera 13MP (ដូចនឹង Galaxy S6/Edge)
  • ប៊ិច S-Pen

អាន៖ Facebook ត្រូវបាននារីវ័យក្មេងម្នាក់ប្តឹង ដោយសារតែអនុញ្ញាតឲ្យចែកចាយ វីដេអូសិចរបស់នាង

 

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ SlashGear​, tinhte


Tags: Galaxy note 5 Smartphone Samsung Hightech