CamNews

ព័ត៌មានអន្តរជាតិ 

ក្រោយកាត់ក្បាល សម្លាប់មនុស្ស ជាបន្តបន្ទាប់ ស្រ្តីម្នាក់ ប្រកាសខ្លួុន ជាអ្នកបើកបរ ស្រ្តីភេទ លើកដំបូង

ព័ត៌មានអន្តរជាតិ ៖ យោងទៅតាមសេចក្តីរាយការណ៍របស់ ឯកអគ្គរដ្ឋទូតប្រទេសអារ៉ាប់រួម ប្រាប់ទៅ សហរដ្ឋអាម៉េរិកឲ្យដឹងថា អ្នកបើកយន្តហោះស្រី ដំបូងគេបង្អស់របស់ អារ៉ាប់រួមនឹងដឹកនាំបេសកកម្ម ប្រឆាំងនឹងក្រុម ISIS នៅក្នុងប្រទេស ស៊ីរី នាសប្តាហ៍នេះ។


វរសេនីយត្រី Mariam Al Mansouri អាយុ៣៥ឆ្នាំ គឺជា  ស្ត្រី ដំបូងបង្អស់ដែលបាន ចូលបំរើការងារក្នុង កងទ័ពអាកាសរបស់ ប្រទេសអារ៉ាប់រួម។ នាងMansouri បានកើតនៅក្នុងទីក្រុង Abu Dhabi មានបង ប្អូន៨នាក់។ នាពេលថ្មីៗនេះ នាងបានប្រាប់ទស្សនាវដ្តី Deraa  Al  Watan ថាគ្រួសាររបស់នាង គាំទ្រ ចំពោះទិសដៅការងាររបស់នាង ប៉ុន្តែនាងត្រូវជំនះ លើរនាំងក្រមសីលធម៌ ខាងផ្លូវភេទតែម្នាក់ឯង។


នៅក្នុងសប្តាហ៍នេះ ប្រទេសអារ៉ាប់រួមនឹងចូលរួម ជាមួយប្រទេស    សហរដ្ឋអាម៉េរិក  , Saudi Arabia, Jordan, Qatar និងប្រទេស Bahrain នៅក្នុងការវាយប្រហារ តាមផ្លូវអាកាស ប្រឆាំងនឹងក្រុម ISIS៕


- អាន ៖ វីដេអូ វាយប្រហារ តាមអាកាស របស់សហរដ្ឋអាមេរិក ទាំងយប់ ទៅលើរោងចក្រ ចម្រាញ់ប្រេង

- អាន ៖ ខណៈហៅថា "ជាបណ្តាញនៃសេចក្តីស្លាប់" អូបាម៉ា កោះហៅពិភពលោក អោយរួបរួមគ្នា ក្នុងការកំទេច IS

ប្រភព ៖ ប៊ីប៊ីស៊ី ដើមអម្ពិល ហ្គូហ្គល


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel