ការទទួលទានដំណេកលក់ស្កប់ស្កល់ អាចធ្វើឱ្យមនុស្សគ្រប់រូប ពេលក្រោបពីដំណេកមាន
អារម្មណ៍ស្រស់ថ្លា មានកំលាំង និង ជឿជាក់ចំពោះខ្លួនឯង។ តើអ្វីទៅ ដែលអាចធ្វើឱ្យអ្នក
ទទួលទានដំណេកបានស្កប់ស្កល់ល្អ?
ខាងក្រោមនេះ ជាប្រភេទអាហារ ដែលអាចជួយអ្នកឱ្យទទួលទានដំណេកលក់ស្កប់ស្កល់៖
១/ ទឹកដោះគោជូរ៖ ជាប្រភេទទឹកដោះគោ ដែលអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព
សម្បូរដោយជាតិកាល់ស្យូម។ យោងតាមការស្រាវជ្រាវបានបង្ហាញថា ជាតិកាល់ស្យូម គឺ
មានតួនាទីមួយយ៉ាងសំខាន់ ដែលជួយឱ្យអ្នក ទទួលទានដំណេកបានលក់ស្កប់ស្កល់។
១/ ផ្លែឈើរី៖ ជាប្រភេទផ្លែឈើម្យ៉ាង ដែលមានផ្ទុកនូវ សារធាតុម៉េឡាតូនីន ដែលអាច
ជួយទ្រទ្រង់ និង ការពារ រាង្គកាយមនុស្ស ឱ្យឆាប់ងងុយគេង និងទទួលទានដំណេកបាន
ស្កប់ស្កល់ល្អ។
២/ តែបៃតង៖ ជាប្រភេទរុក្ខជាតិ ធម្មជាតិម្យ៉ាង មានផ្ទុកទៅដោយ សារធាតុ theanine
ដែលធ្វើឱ្យមនុស្ស ទទួលទានដំណេក បានលក់យ៉ាងស្កប់ស្កល់។ ចំណំា៖ ត្រូវទទួលទាន
តែបៃតងក្តៅ ១ថ្ងៃ ១ពែង។
៣/ ផ្លែចេក៖ ជាប្រភេទផ្លែឈើ ដែលសម្បូរណ៍ទៅដោយ សារធាតុប៉ូតាស្យូម និងម៉ាញេ
ស្យូម ដែលជួយកាត់បន្ថយនូវ ការគិតច្រើន ធ្វើចលនារបស់សាច់ដុំបានសំរាកគ្រប់គ្រាន់
ដែលជាហេតុធ្វើឱ្យ មនុស្សទទួលទានដំណេកបានលក់ល្អ៕