CamNews

សម្រស់ 

អាហារធម្មជាតិ ជួយឱ្យសម្រស់ស្អាត ក្មេងជាងវ័យ និង សម្រកទម្ងន់បានយ៉ាងឆាប់រហ័ស

សម្រស់គឺជាវត្ថុដ៏មានតំលៃបំផុត សំរាប់មនុស្សគ្រប់រូប  នៅក្នុងសង្គមដ៏ទាន់សម័យ  ស៊ីវីល័យ
បច្ចុប្បន្ន ដើម្បីទទួលបាននូវភាពស្រស់ស្អាត ការទាក់ទាញ និង មានមនុស្សជាច្រើន ចោមរុំសុំ
ស្នេហ៍។ ខាងក្រោមនេះ    ជាប្រភេទអាហារធម្មជាតិមួយ  អាចជួយឱ្យអ្នកមាន  សម្រស់ស្រស់
ស្អាត ដោយធម្មជាតិ។

១/ ស្បែក ល្ហុងវគឺជាផ្លែឈើដ៏អស្ចារ្យមួយសម្រាប់ថែរក្សាស្បែក ដែលអាចយកមកប្រើប្រាស់
ធ្វើម៉ាសបិទមុខ
វាអាចជួយកម្ចាត់ជំងឺមុន និង អាចជួយបើករន្ធញើសដែលស្ទះនៅលើស្បែក
មុខ និង ជាពិសេស វាជួយរំលាយកោសិកាស្បែកងាប់​ ផ្តល់ឱ្យស្បែក
សភ្លឺ ស្រស់ស្អាត និងមាន
ពន្លឺរលោង។ មួយវិញទៀត 
វាគឺជាឱសថធម្មជាតិដ៏ល្អ ដើម្បីព្យាបាលការឆ្លងមេរោគស្បែក និង
របួសដែលមិនជាសះស្បើយ បានយ៉ាងឆាប់រហ័ស

២/ ប្រឆាំងវ័យចំណាស់  ផ្លែល្ហុង មានផ្ទុកទៅដោយសារធាតុ antioxidants ដែលមានតួនាទី
ជួយក្នុងការគ្រប់គ្រង វ័យចំណាស់មុនអាយុ អាចជួយអ្នកដើម្បីទទួលបានរូបរាងវ័យក្មេង

៣/ សម្រកទម្ងន់៖ ល្ហុង សម្បូរទៅដោយសារធាតុកាឡូរីទាប ដែលជាអាហារូបត្ថម្ភ ដ៏ប្រសើរ
សំរាប់
អ្នកទាំងឡាយណាដែលចង់បញ្ចុះទម្ងន់មួយចំនួន៕

ដោយ៖ វណ្ណៈ
ប្រភព៖ medindia


Tags: Lifestyle Health Benefits of Papaya