អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះថា នៅឯសហរដ្ឋអាមេរិកឯណ្ណោះ មានមនុស្សជាច្រើន បាននាំគ្នាងឿងឆ្ងល់ ហើយឈ
មើល មិនដាក់ពីភ្នែក ខណៈដែលពួកគេបានឃើញមនុស្សចម្លែកមួយ ហោះហើរលើផ្ទៃស
មុទ្រ។
តែអ្វីដែលជាធាតុពិតនោះ គឺថា មនុស្សចេះហោះនោះ គឺជារូបមនុស្ស ដែលគេធ្វើអំពីក្រណាត់
ដែលដំណើរការ ដោយថាមពលបាក់តេរី នឹងតេឡេសម្រាប់ចុចបញ្ជា។ រូបមនុស្សចេះហោះ
នោះ ត្រូវបានរចនាឡើយដោយលោក Kyle Gough ។
លោក Kyle Gough បានបន្ដថា បន្ទាប់ពីបុណ្យឆ្លងចូលឆ្នាំសកលរួច ក៏បានយករូបមនុស្សនេះ
មកបង្ហោះ ពោលគឺបង្ហោះចាប់តាំពីតំបន់ Dana Point ទៅដល់ Mendocino country និង
បន្ទាប់មក គឺទៅដល់ឆ្នេរមហាមុទ្រប៉ាស៊ីភិច នៃរដ្ឋកាលីហ្វូញ៉ា។ នេះជាវីដូអូក្លីបសូមចុចដើម្បី
មើល៕
ដោយ៖ នារី
ប្រភព៖ dailymail