CamNews

យានយន្ត 

ស្រស់សង្ហា ទាន់សម័យ បង្ហាញពីសក្ដានុពលរបស់លោកអ្នកជាមួយ Land Cruiser 2015

យានយន្ដ៖ បើកទំព័រជីវិតដ៏ថ្មីស្រឡាងរបស់លោកអ្នកម្ដងទៀត ជាមួយ​ស្នាដៃថ្មីនៃផលិតផល​ក្រុមហ៊ុន Toyota ស៊េរីឆ្នាំ ២០១៥ នោះគឺម៉ូដែល Land Cruiser 2015 ទំនើប ប្រណិត រឹងមាំ និង ទាន់សម័យ ។ 

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដែលពាក្យថា Toyota បានស្ថិតក្នុងក្រអៅបេះដូង របស់​ប្រិយ​មិត្ដអ្នកគាំទ្រ ស្ទើតែគ្រប់បណ្ដាអ្នកប្រើប្រាស់ មិនថា ថ្នាក់ទាប មធ្យម​ និង ខ្ពស់​ នោះទេ សុទ្ធតែបាន​ជាប់​ចិត្ដ ស្រលាញ់ និង ឲ្យតម្លៃថាល្អ​បំផុត ជាពិសេស គុណភាព តែម្ដងដែលជាបំណងប្រាថ្នាដ៏ចាំបាច់​។ រហូតមកទល់ពេលនេះ ក្រុម​មិនបាន​បោះបង់នូវសេចក្ដីត្រូវការនេះឡើយ ពោលគឺកាន់​តែបង្កើននូវ សមត្ថភាពគ្រប់ ផ្នែកទាំងអស់​​ជាពិសេស លើការឆ្នៃប្រឌិតនូវគំនិតថ្មីៗ ឲ្យមានលក្ខណៈកាន់តែប្លែក និង​ទាក់ទាញលើសង្គមទីផ្សារប្រកួតប្រជែង យ៉ាងណាមិញដូចជា Land Cruiser 2015 ​នៅពេលនេះជាដើម។  


ស្របពេលនៃការបង្ហាញរូបរាងដ៏ស្រស់សង្ហាដូច្នោះ Land Cruiser 2015 ក៏បានភ្ជាប់មកជាមួយនូវមន្ទិលសង្ស័យខ្លះផងដែរ ដល់ប្រិយមិត្ដដែលចូលចិត្ដនិយមគាំទ្រតាមដាន ព័ត៌មានរថយន្ដទំនើប​ៗជាមួយគេហទំព័រយើងខ្ញុំ ថា ទម្រង់ថ្មីដែលកំពុងតែលើកឡើងនៅពេលនេះ ហាក់ដូចជាធ្លាប់បាន​អាន​​រួចម្ដងទៅហើយ ជាពិសេស ស៊េរីឆ្នាំ ២០១៥ នេះឯង។ ប៉ុន្ដែខណៈពេលនេះ​ក្រុមការងារខាង​យើងខ្ញុំសូម​ទាញការចាប់អារម្មណ៍របស់លោកអ្នកមកវិញថា ម៉ូដែល ដែលបានលើកឡើងនៅពេលនេះ គឺវាមានទម្រង់រូបរាងប្រហាក់ប្រហែលគ្នា នឹង Lexus LX 570 2015 ដែរ បើយើងក្រឡេកតែ​មួយភ្នែក តែការពិតគីមិនមែននោះទេ ។ 

អាន៖ ទំនើបនឹងឆាកជីវិតដ៏រស់រវើក ជាមួយ Lexus LX 570 ស៊េរី 2015 (មានវីដេអូបង្ហាញ)

ទន្ទឹមនិងការឈានជើងចូលវាយលុកទីផ្សារប្រកួតប្រជែងខាងមុខនេះ Land Cruiser 2015 បានត្រៀម​លក្ខណៈ​សម្បត្ដិយ៉ាងពិសេស ឥតខ្ចោះ ទាំងផ្នែក ក្នុង ក្រៅ និង ខាងក្រោម ដែលផ្នែកទាំងអស់នោះ និង​ក្លាយ​ជា​មូលហេតុធ្វើឲ្យ​ដក់ជាំជាប់ក្នុងអារម្មណ៍ របស់លោកអ្នកនិងមិនអាចបំភ្លេច​បាន​។​ យ៉ាងណាមិញដូចជា បរិក្ខាបថខាងក្នុង បំពាក់មកជាមួយនូវទម្រង់បរិក្ខាប្រណិត គួរជាទីពេញចិត្ដ​ ដល់អ្នកស្នាក់អាស្រ័យទាំងឡាយដែលបានធ្វើដំណើរក្នុងរថយន្ដទំនើប គ្រឿងនេះ ។ 

ក្រៅពីភាពប្រណិតនៃរថយន្ដ Land Cruiser 2015 ត្រូវបានក្រុមហ៊ុន បំពាក់មកជាមួយនូវ ប្រព័ន្ធការ​ពារយ៉ាងរឹងមាំបំផុតដល់អ្នកដំណើរទាំងឡាយដែលប្រាស្រ័យលើរថយន្ដ គឺក្រុមហ៊ុនបានភ្ជាប់មក​ជាមួយនូវពោងសុវត្ថិភាពចំនួនដល់ទៅ ១០ ពោង ដែលអាចផ្ដល់នូវសុវត្ថិភាពខ្ពស់ ខុសប្លែកពី​រថយន្ដ​​​ដ៏ទៃ  ។ 

រីឯរចនាបទនៃការរៀបចំ និង​ បរិមាណផ្ទុក រថយន្ដទំនើបគ្រឿងនេះ ផ្ទុកបានចំនួនមនុស្សជាមធ្យបដល់ទៅ ៨ នាក់ ហើយក្រៅពីអាចផ្ទុកចំនួនមនុស្ស រាល់កៅអីខាងផ្នែកក្រោយ អ្នកអាច​បទ​ រៀបចំ​ឲ្យ​មានសចន្លោះ របៀបត្រឹមត្រូវតាមដែលអាចបទបាន ។ 

ចំណែកការចងប្រព័ន្ធគ្រឿងក្រោមវិញ Land Cruiser 2015 ត្រូវបានចងក្រងឡើយនូវការរៀបចំ​យ៉ាង​​ល្អប្រណិត សាកសមទៅតាមទម្រង់រូបរាង រថយន្ដ ។ 

ចំពោះគ្រឿងម៉ាស៊ីន វិញ Land Cruiser 2015 ត្រូវបំពាក់មកជាមួយនូវសមាសភាពកម្លាំង ៨ ម៉ាស៊ីន​​(V8) ប្រើស៊ឺប៉ាប់ ៣២ ដើម ខ្នាតរង្វាស់ ៥.៧ liter ត្រូវនឹងទំហំកម្លាំង ៣៨១ សេះ ប្រើប្រអប់លេខ​អូតូ​ស្មើនិងបរិមាណ ៦ លេខតាមធម្មតាប្រអប់លេខដៃ ។ 

សម្រាប់តម្លៃវិញ គឺមានលក្ខណៈខុសប្លែកគ្នា ទៅតាមតំបន់ប្រទេស ប៉ុន្ដែបើយោងតាមការបកស្រាយ​បង្ហាញ របស់គេហទំព័រពាណិជ្ជកម្មអន្ដរជាតិ គឺ ៨០០០០ ដុល្លារ ។ 


Tags: Vehicle 2015 Land Cruiser