បណ្តាកម្មវិធីថ្មីៗដូចជា Air View, Quick Command រឺ Best Faces ជាមួយនឹងការ
អភិវឌ្ឍន៍ប៊ិច S-Pen បានធ្វើឲ្យ Note II មានចំនុចពិសេសច្រើនបើប្រៀបជាមួយ
S III និង Note ជំនាន់ដំបូង។
Air View, Quick Command...ជាបណ្តាកម្មវិធីទំនើបៗដែលបានជួយឲ្យប៊ិច S-Pen របស់ Galaxy
Note II កាន់តែអស្ចារ្យជាង Note ជំនាន់ដំបូង។ អ្នកប្រើអាចបំលាស់ទីប៊ិច ដើម្បីមើលព័ត៌មាន គូរ
រូប រឺសរសេរ បង្កើតជាឯកសារសំរាប់ប្រើប្រាស់។ សូម្បីតែ Galaxy S III ក៏កម្មវិធីរបស់ Note II
មានការទាក់ទាញជាង នៅពេលដែលមានការបន្ថែមនូវកម្មវិធីថតរូប Best Faces ជួយឲ្យថតរូប
បានស្អាត ពេលថតជាក្រុម។
Samsung Galaxy Note II
ប្រើប្រាស់ Android 4.1 Jelly Bean ជាមួយ Touch Wiz ដូចនៅលើ Galaxy S III, Menu នៅលើ
អេក្រង់របស់ Note II នៅសល់តែ 4ជួរជំនួសឲ្យ 5ជួរដែលមាននៅលើ Galaxy Note ស៊េរីមុនបើ
ទោះជាអេក្រង់ត្រូវបានពង្រីកធំជាងមុន 0,2 inch៕
ដោយ៖ សិលា
ប្រភព៖ VE