អាមេរិក៖ តាមការអោយដឹងពីគេហទំព័របរទេស graph ដែលបានចុះផ្សាយកាលពីពេល
ថ្មីៗនេះថា មានបុរសចំណាស់ម្នាក់ ដែលជាប៉ូលីសចរាចរណ៍ បានធ្វើអោយមនុស្សជាច្រើន
ជាពិសេស គឺអ្នកបើកបរយានយន្ដ មានការភ្ងាក់ផ្អើលយ៉ាងខំា្លង នៅពេលដែលប៉ូលីសរូប
នេះ បានរំាបទឌីស្កូ បណ្ដើរធ្វើចរាចរណ៍បណ្ដើរ។
ប្រភពដដែលបានអោយដឹង រឿងរ៉ាវដែលគួរអោយហួសចិត្ដនេះ បានកើតឡើង នៅទីក្រុង
ដ៏ធំមួយគឺ Rhode Island សហរដ្ឋអាមេរិក ខណៈដែលលោក Tony Lepore មានវ័យ ៦៥ឆ្នាំ
បានបញ្ចេញកាយវិការដ៏រស់រវើករបស់គាត់ នៅនឹងកន្លែងធ្វើការរបស់គាត់តែម្ដង ពោលគឺនៅ
តាមដងផ្លួវសាធារណៈ។
មនុស្សជាច្រើនបាននិយាយថា គាត់ធ្វើបែបនេះ ប្រហែល វាជាកាដូរ សម្រាប់ថ្ងៃបុណ្យសាស
នាគ្រឹស្ដខាងមុខហើយ។ សម្រាប់លោក Tony បាននិយាយថា គាត់ធ្វើបែបនេះ មិនមែនជា
កាដូរអីនោះទេ។ គាត់ជាមនុស្សដែលចូលចិត្ដរាំតាំងពីក្មេង ហើយការធ្វើបែបនេះ គឺជាបច្ចេក
ទេសថ្មីមួយទៀត ដែលអាចជួយដាស់អារម្មណ៍មនុស្ស អោយមានការប្រុងប្រយ័ត្ន ក្នុងការ
បើកបរ នៅពេលពួកគេ កាន់ចង្កូតយានយន្ដ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ វត្ដី
ប្រភព៖ grahp