CamNews

តារា 

Messi ចុះកុងត្រាថ្មី ជាមួយ Barcelona ក្លាយជាកីឡាករ ដែលមានថ្លៃលេងប្រចាំឆ្នាំ ច្រើនជាងគេក្នុងពិភពលោក

Messi កីឡាករដ៏ល្អ សញ្ជាតិអាហ្សង់ទីន កីឡាករប្រចាំក្រុម Barcelona ហើយក៏ត្រូវជា ដៃគូរប្រជែង ជាមួយនិង Ronaldo ផងដែរនោះ ថ្មីៗនេះត្រូវបាន គេសង្ស័យថា ចង់ចាកចេញពីក្រុម Barcelona តែថ្ងៃនេះ Messi បានបញ្ចប់មន្ទិល សង្ស័យរបស់ ទស្សនិកជនហើយ ។



Messi បានបញ្ចប់ពាក្យ ចចាមអារ៉ាម ដោយចុះកុងត្រាថ្មី ជាមួយនិង Barcelona ក្នុងតំលៃ ១៦,៣ លាន ក្នុងការលេងរយៈពេល ១ ឆ្នាំដែលមិនទាន់ រាប់ចូលជាមួយនិង រង្វាន់ផ្សេងឡើយ ។ ជាមួយ និងតំលៃលេង ប្រចាំឆ្នាំនេះ Messi បានក្លាយជា កីឡាករដែលមាន ថ្លៃលេងប្រចាំឆ្នាំ ច្រើនជាងគេ បង្អស់លើពិភព បាល់ទាត់ដែលថ្លៃជាង Ronaldo ១៥ លានផោនក្នុង មួយឆ្នាំទៀត ។ យ៉ាងណាមិញ Messi នៅតែអាចទិញយក ផ្តាច់បានក្នុងតំលៃ ២៥០ លានផោន បើទោះបីជា កុងត្រាថ្មីនេះ មាន រយៈពេលដល់ទៅឆ្នាំ ២០១៨ ក៏ដោយ ។



ក្រៅពីនេះទៀត យើងក៏បានលឺ ដំណឹងមកតិចៗ ផងដែរថា អ្នកដឹកនាំថ្មី របស់ក្រុម Barcelona ត្រូវ បានគេស្គាល់ហើយគឺ Luis Enrique ដែលជាអ្នកដឹកនាំក្រុម Celta de Vigo តែយើងមិនទាន់ ដឹង ច្បាស់ឡើយ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star tootball messi barcelona luis enrique celta de vigo