CamNews

ប្លែកៗ 

អាវទ្រនាប់ស្រី ដែលធ្វើដោយដៃផ្ទាល់ មានដាំត្បូងច្រើនគ្រាប់ ដែលកម្រនឹងមាន

 
អាមេរិក៖​ តាមការអោយដឹងពីគេហទំព័រ rocketnews24 ដែលបានចុះផ្សាយកាលពីពេល
ថ្មីៗនេះថា នៅឯសហរដ្ឋអាមេរិកឯណ្ណោះវិញ មានហាងមួយត្រូវបានគេដាក់លក់ អាវទ្រ
នាប់មនុស្សស្រី ដែលមានដាំត្បូងច្រើនគ្រាប់​ ដែលគេចាត់ទុកថា វាកម្រមានណាស់។

ម្ចាស់ហាង Etsy គឺលោក​ Kalin បាននិយាយថា អាវទ្រនាប់ Pokeball Bras ត្រូវបានបង្កើត
ឡើង ដោយដៃរបស់មនុស្សផ្ទាល់ ដែលមានគ្រប់ខ្នាត គ្រប់ទំហំទាំងអស់។ អ្វីដែលពិសេស
នោះ គឺថា អាវនីមួយៗ សុទ្ធតែមានដាំត្បូងទាំងអស់ (បញ្ចាក់ត្បូងនោះ ជាត្បូងសប្បនិម្មិត
ទេ)។

ទោះបីជាវា ត្រូវបានដាំទៅដោយត្បូងសប្បនិម្មិតក៏ដោយ តែវាត្រូវបានផលិត និងកែច្នៃដោយ
ដៃរបស់មនុស្សផ្ទាល់ផងដែរ។ ការដាក់លក់របស់នេះ ក្នុងទីផ្សារបានច្រើន នោះមានន័យថា
ជួយលើកកម្ពស់នូវកិច្ចការ ដែលធ្វើដោយដៃរបស់ប្រជាពលរដ្ឋ។ បញ្ចាក់ផងដែរថា អាវទ្រ
នាប់នេះ គឺមានតែលក់នៅហាង Etsy ទីក្រុងញូវយ៉ក​ប៉ុណ្ណោះ ហើយតម្លៃគឺ ៧០ដុល្លារ៕



ដោយ៖ វត្ដី
ប្រភព៖ rocketnews24


Tags: Unbelievable strange Pokeball Bras USA