CamNews

ទូរស័ព្ទ 

វីដេអូ Galaxy S4 ត្រូវបាន "វះគ្រឿងក្នុង" យ៉ាងងាយស្រួល

ក្នុងពេលដែលគូប្រជែងរបស់ខ្លួន HTC One ត្រូវបានគេវាយតំលៃថា ជាស្មាតហ្វូនដែលធ្វើឲ្យ
ជាងជួសជុលទូរស័ព្ទ ជួបបញ្ហាលំបាក ក្នុងការដោះរើ បើកមើលផ្នែកខាងក្នុង ផ្ទុយមកវិញ ការ
ដោះរើ Galaxy S4 របស់ Samsung បែរជាមានភាពងាយស្រួល និងរហ័ស។

មិនប្រើការរចនាម៉ូតសំបកស្រោបជាប់តួម៉ាស៊ីនទាំងមូល គឺអាចដោះសំបកក្រោយបាន គេគ្រាន់
តែប្រើទួលវ៉ីស មួរខ្ចៅផ្នែកខាងក្រោតែបន្តិច ក៏អាចដោះបានគ្រឿងមួយចំនួន និងបន្ទះ Board
របស់ Galaxy S4 បានហើយ។

ការបើកសំបក ដោះរើមិនលំបាក ក៏បានផ្តល់ភាពងាយស្រួលក្នុងការជួសជុលផងដែរ ប៉ុន្តែបើ
ប្រៀបជាមួយបណ្តាគូប្រជែង ដែលមានការរចនាម៉ូតសំបកស្រោបជាប់តួម៉ាស៊ីនទាំងមូល ដូចជា
Sony Xperia Z រឺ HTC One, ការរចនាម៉ូតរបស់ Galaxy S4 មិនស្អាត និងមិនសក្តិសម ស្មើឡើយ។

ទស្សនាការដោះរើ Galaxy S4 ដ៏ងាយស្រួល ដែលបានធ្វើឡើងដោយ Tech Buffalo ខាងក្រោម
នេះទាំងអស់គ្នា ៖

ដោយ៖ សិលា
ប្រភព៖ VE


Tags: Video Galaxy S4 smartphone samsung hightech