CamNews

សុខភាព 

យល់ដឹង៖ សម្រកទម្ងន់ជាមួយ បាយសំរូប និងអំបិល

ការសម្រកទម្ងន់គឺជាអ្វីដែលស្រីៗច្រើនតែរអ៊ូ វាជាការពិតក្នុងនោះ មានវិធីមួយដែលកើតមកយូរ
ណាស់មកហើយគឺការប្រើប្រាស់ បាយអង្ករសំរូប ជាមួយនិងអំបិល។ ម្ហូបនេះតាមពិតទៅគឺជាមុខ
របស់ជប៉ុនដែលមានឈ្មោះថា Ohsawa ដែលជនជាតិជប៉ុនបានប្រើប្រាស់បាយសំរូបហូបជាមួយ
អំបិលជារៀងរាល់ថ្ងៃដើម្បីសម្រកទម្ងន់។

នៅក្នុងបាយសំរូបវាមានជាតិសរសៃខ្ពស់ រួមជាមួយ វីតាមីនបេ ជាតិដែក និងជាតិរ៉ែ ជាច្រើនទៀត
ជាមួយគ្នានឹងជាតុប្រតេអ៊ីន ដែលមាននៅក្នុងអំបិល វាអាចផ្គត់ផ្គង់រាងកាយអោយមានកម្លាំងបាន
ពេញមួយថ្ងៃហើយមានកាឡូរីទាប។

ជាតិសរសៃ និងប្រូតេអ៊ីន ដែលនៅក្នុងបាយសម្រូវវាជួយលាងក្រពះ ពោះវៀនរបស់អ្នកហូបអោយ
បានស្អាត ខណៈដែលការញុំាជាមួយអំបិលវាធ្វើអោយអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។ វិធីនេះ
ត្រូវបានជនជាតិជប៉ុនប្រើប្រាស់រាប់រយឆ្នាំមកហើយ បើចង់ដឹងសាក ២ ទៅ ៣ សប្ដាហ៍ទៅមើល៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: lifestyle knowledge