អេស៉្បាញ៖ តាមការអោយដឹងពីគេហទំព័រ businessinside ដែលបានចុះផ្សាយ កាលពីពេល
ថ្មីៗនេះថា ទូកកំសាន្ដតាមទឹកមួយ ដែលគេស្គាល់ឈ្មោះថា Shalimar ដែលមានន័យថាសួន
ច្បារដ៏ស្រស់ស្អាត និងទាក់ទាញ ត្រូវបានគេចាត់ទុកថា ជាកន្លែងដ៏ល្អប្រណិតនិងទាក់ទាញ
ចំពោះភ្ងៀវទេសចរណ៍ យ៉ាងច្រើនបំផុត ។
ទូកនេះត្រូវបានបណ្ដែតខ្លួនយ៉ាងសង្ហារ ក្នុងដែនទឹកតំបន់ Caribbean នៃប្រទេសអេស្ប៉ាញ
។ គួរបញ្ចាក់ផងដែរថា ទូកនេះ ត្រូវបានស្ថាបនាដោយ ស្ថាបនិក Benetti Shipyard ដោយ
មានប្រវែង ១១៨ហ្វីត និងមានបន្ទប់ចំនួន ១០សម្រាប់ភ្ងៀវទេសចរណ៍។ អ្វីដែលគួរអោយ
កត់សម្គាល់នោះថា ទូកនេះបានដាក់ដំណើរការដោយកម្លាំងម៉ាស៊ីន ២,៦១០សេះ (HP) និង
អាចធ្វើដំណើរបាន ១៦ mph ។
ការរចនាក្នុងបន្ទប់នីមួយៗ គឺអត់ខ្ចោះតែម្ដង ហើយភ្ញៀវទេសចរណ៍ ក៏អាចបរិភោគអាហារ
ឆ្ងាញ់ៗ លើទូកនោះបានផងដែរ ដោយរួមជាមួយនឹងការគយគន់ទស្សនា នូវទិដ្ឋភាពដ៏ស្រស់
ស្អាត ដែលមាននៅជុំវិញសមុទ្រនោះផងដែរ។
តាមការអោយដឹងពី International Yacht Collection List បានអោយដឹងថា គេក៏បានដាក់ទូក
កំសាន្ដ តាមទឹកមួយនេះលក់ផងដែរ គឺក្នុងតម្លៃដ៏ខ្ពស់បំផុត ៣.៩៥លានដុល្លារឯណ្ណោះ ហើយ
ប្រហែលជាអោយបានមុនបំណាច់ឆ្នាំ ២០១២ទៀតផង។
ដោយ៖ រក្សា
ប្រភព៖ businessinside