CamNews

ព័ត៌មានអន្តរជាតិ 

ខ្លោចចិត្ត ៖ ពីទីវាល កន្លែងរត់លេង ក្លាយជាទីវាល កប់សាកសព សិស្សសាលា​​ បឋម ២២ ស្លាប់ ដោយសារ ពុលអាហារ

ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងការទទួលព័ត៌មានអោយដឹងថា ក្មេងតូចៗ ដែលជាសិស្ស
សាលាបឋម ២២ រូប បានស្លាប់បាត់បង់ជីវិត ដោយសារតែពុលអាហារមានជាតិគីមីរបស់
សាលានោះ ពិភពលោក   ក៏ដូចជាបណ្តាសារព័ត៌មានបានចាប់អារម្មណ៍ចុះផ្សាយ  ក៏ដូច
ជា សោកសង្រេងជាមួយនឹងការកើតមានឡើងនូវសោកនាដកម្មដ៏អាក្រក់មួយនេះ។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញ នាវាលាថ្មើរនេះ ទំព័រសារព័ត៌មានយើងខ្ញុំ បានចុះ
ផ្សាយម្តងរួចមកហើយ​ ទាក់ទិនទៅនឹងសោកនាដកម្មមួយនេះដោយមានចំណងជើងថា
ខ្លោចចិត្ត    ៖​ ​​សិស្សសាលាបឋម ២២  រូបស្លាប់ ក្រោយទទួលទាន អាហារមាន សារធាតុ
ពុល របស់សាលា (មានវីដេអូ) ។ 

យ៉ាងណាមិញ  មកទល់នឹងខណៈនេះ ​​ ​​បើតាមការអោយដឹង​   ពីគេហទំព័រសារព័ត៌មាន
បរទេស អាស៊ីវ័ន   ទើបតែបានចេញផ្សាយអោយដឹងថា  ក្មេងៗដែលត្រូវបានស្លាប់បាត់
បង់ជីវិតទាំងនោះ      ត្រូវបានយកទៅបញ្ជុះហើយ  ពោលគឺ យកទៅកប់នៅទីវាលមួយ
កន្លែង ដែលធ្លាប់តែជាទីវាលរត់លេងរបស់ពួកគេ កាលពីពេលកន្លងទៅ៕

ដោយ​ ៖​ ពិសី
ប្រភព ៖ អាស៊ីវ័ន


Tags: international news strange news video news pics