អាឡឺម៉ង់៖ តាមការអោយដឹងពីពត៌មាន ដេលីមែនកាលពីដើមសប្ដាហ៍នេះ បានអោយដឹង
ថា ក្រុមហ៊ុនរថយន្ដ Autro Tram Txtra Grand នៃប្រទេសអាឡឺម៉ង់ បានបង្ដើតរថយន្ដដឹក
អ្នកដំណើរមួយ ដ៏វែងបំផុតក្នុងលោក។
តាមការអោយដឹងរបស់ក្រុមហ៊ុន បានអោយដឹងថា រថយន្ដនេះបង្កើតឡើយដោយចំណាយ
ទឹកបា្រក់រហូតដល់ ១០ លានដុល្លារ ដែលមានប្រវែង ១០១ feet។ រថយន្ដនេះទៀតសោត
អាចដឹងអ្នកដំណើរបានរហូតដល់ទៅ ២៥៦ នាក់។
ក្រុមហ៊ុន Autro Tram Txtra Grand បានបន្ដថា ក្រុមហ៊ុនបានបង្កើតរថយន្ដនេះឡើង គឺក្នុង
គោលបំណង ជួយកាត់បន្ថយការកកស្ទះចរាចណ៍ក្នុងប្រទេស ជាពិសេសគឺក្នុងទីក្រុងតែ
ម្ដង។ រដ្ឋាភិបាលប្រទេសអាឡឺម៉ង់ ក៏បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ នាំគ្នាប្រើ
ប្រាស់មធ្យោបាយសាធារណៈ ជាជាងប្រើប្រាស់យានយន្ដផ្ទាល់ខ្លួន ក្នុងគោលបំណងជួយ
សម្រួលដល់ការស្ទះចរាចរណ៍ផងដែរ៕
ដោយ៖ រក្សា
ប្រភព៖ dailymail