CamNews

យល់ដឹង 

យុទ្ធសាស្រ្ត ៤យ៉ាង ដើម្បីទាក់ទងមិត្តស្រី ធ្វើឱ្យមិត្តស្រី មានភាពកក់ក្តៅ និង រ៉ូម៉ែនទិច

បុរសគ្រប់រូបសុទ្ធតែមានវិធីផ្សេងៗ គ្នា   ដើម្បីទាក់ទង  នារីម្នាក់ឱ្យស្រលាញ់ខ្លួន និង ផ្តល់ភាព
រ៉ូម៉ែនទិច ដល់នាង ដើម្បីទទួលបាននូវការស្រលាញ់ដ៏ស្មោះពីនាង។ តើលោកអ្នកមានវិធីអ្វីខ្លះ
ដើម្បីធ្វើឱ្យមិត្តស្រី ឬ នារីដែលលោកអ្នក កំពុងស្រលាញ់ ទទួលបានបានភាពកក់ក្តៅពីអ្នក?

ខាងក្រោមនេះ ជាវិធីសាស្រ្ត ៤យ៉ាង ដែលអ្នកជួយលោកអ្នក សម្រេចសេចក្តីប្រាថ្នាបាន៖

១/ នាំ​នាង​ទៅ​កន្លែង​​រ៉ូ​មែនទិច៖ បើទោះបីជា​វា​មិនមែន​ជា​ថ្ងៃ​ពិសេស​ក៏​ដោយ​។ ការចំណាយ
​ពេល​ធ្វើ​គម្រោង​ដ៏​ពិសេស​បែប​នេះ​ដើម្បី​នៅ​ជាមួយ​នាងនឹង​ធ្វើឲ្យ​មាន​អារម្មណ៍​ចង់ចំាថាអ្នកជា
មនុស្សដំបូងដែលផ្តល់ភាពកក់ក្តៅ និងជា​មនុស្ស​ដ៏​រ៉ូ​មែនទិច​។​

២/ ​ចងចាំ​​ថ្ងៃ​ពិសេស៖ ដូចជា ថ្ងៃ​ប្រារព្ធ​ខួប​នៃ​ក្តី​ស្រលាញ់ ឬ​ អាពាហ៍ពិពាហ៍​ ថ្ងៃកំណើត​នាង
ជាដើម​។ ប្រសិនបើ​អ្នក​មាន​បញ្ហា​    ក្នុងការ​ចង​ចាំ​ថ្ងៃ​ខែ  ចូរ​កត់​វា​ទុក​ក្នុង​ប្រតិទិន​ក្នុងទូរស័ព្ទដៃ
របស់អ្នក។ ពេល​​ដល់​ថ្ងៃ​ពិសេសៗ​ ទាំងនោះ   ចូរ​និយាយប្រាប់​នាង  ហើយ​ផ្តល់​ជា​កាដូឬ​រៀប
ចំ​ការ​ទទួលទាន​អាហារ​នៅ​ខាងក្រៅ​ជាមួយ​នាង​។ កាដូ​ដ៏​មានន័យ​មិន​មែន  ​ទាល់តែ​កាដូ​នោះ​
មាន​តម្លៃ​ថ្លៃ​នោះទេ​។ ប្រសិនបើ​អ្នក​ជា​សិស្ស  ​នៅ​សាលា​ជាមួយគ្នា អ្នក​អាច​ផ្ញើរ​ផ្កាកូលាប​ទៅ​
ថ្នាក់រៀន​របស់​នាង ឬ​ ញ៉ាំ​បាយ​ថ្ងៃត្រង់​ជាមួយ​នាង​។​

៣/ ស្តាប់​អ្វី​ដែល​នាងចង់​និយាយ​៖ ចំណុច​ដ៏​សំខាន់​មួយ​សម្រាប់​មនុស្ស​ស្រី​គឺមាន​អ្នក​អង្គុយ​
ស្តាប់​នាងនិយាយ​។ អ្នក​មិន​ចាំបាច់​ផ្តល់​យោបល់​ទៅលើ​រាល់​អ្វី​ដែល​នាង​និយាយ​នោះទេ ប៉ុន្តែ​
អ្នក​ត្រូវ​ធ្វើឲ្យ​នាង​ដឹងថា​អ្នក​កំពុង​ស្តាប់​នាង​និយាយ​ដោយ​ការងក់​ក្បាលឬ​មើល​ភ្នែក​របស់​នាង​។
ប្រសិន​បើ  ​នាង​និយាយ​ពី​កន្លែង​ពិសេស​ដែល​នាង​ចង់ទៅ ឬអ្វី​ដែល​នាង​ចង់បាន ចូរ​ធ្វើការ​កត់
ចំណាំ​វា​ទុក​។ អ្នក​អាច​នាំ​នាង​ទៅ​កន្លែង​ដែល​នាង​ចង់​ទៅ​នោះ ឬ​ ទិញ​របស់​ដែល​នាង​ចង់បាន​
នោះ​ឲ្យ​នាង​នៅ​ថ្ងៃក្រោយ​។ នេះ​នឹង​បង្ហាញ​ឲ្យ​នាង​ឃើញ​ថា   អ្នក​បាន​យកចិត្ត​ទាំង​លើ​ចំណុច​
តូចៗ​ទាំងអស់​។​

៤/ សរសើរ​នាង​​ម្តង​ក្នុង​មួយថ្ងៃ​៖ ​សរសើរ​នាង​ដោយស្មោះ​ ពី​សម្លៀកបំពាក់  ម៉ូត​សក់ ភាព​
ឆ្លាត​វៃ អត្តចរិត ឬ​រូបរាង​របស់​នាង​។ ការសរសើរ​នាង​នឹង​បង្កើន​ភាពជឿជាក់​របស់​នាង ហើយ​
ក៏​ជួយ​ធ្វើឲ្យ​នាង​ចង់​សរសើរ​អ្នកវិញ​ដែរ​៕

ដោយ៖ វណ្ណៈ
ប្រភព៖ wikihow


Tags: Lifestyle How to Woo a Girl