CamNews

ព័ត៌មានអន្តរជាតិ 

រឿងរ៉ាវ​ប្លែកៗ​របស់​អ្នក​ដំណើរ ពី​ក្រោយ​នៃ​​ការបាត់​យន្តហោះ Air Asia

ឥណ្ឌូនេស៊ី៖ បន្ទាប់ពីយន្តហោះ Air Asia ជើងហោះហើរ QZ8501 នៅមិនទាន់ រកឃើញនៅឡើយនោះ មានរឿងរ៉ាវប្លែកៗ ជាច្រើនបានកើតឡើង ទាំងមុន និងក្រោយពេលដែល យន្តហោះបាត់ដំណឹង មិនអាចទាក់ទងបាន ក្នុងនោះមានដូចជា៖

សមាជិកគ្រួសារ១០នាក់ បានរួចជីវិតដោយសារតែមកយឺត ១០នាទី៖
លោក Ari Putra Cahyan រួមទាំងគ្រួសាររបស់លោ កដែលមាន សមាជិកចំនួន ១០នាក់ មានសំណាងបានរួចជីវិត បន្ទាប់ពីលោកបានមកដល់ ព្រលានយន្តហោះយឺតពេល។ លោកបញ្ជាក់ថា យន្តហោះបានប្តូរពេលវេលាហោះហើរពីម៉ោង ៧ព្រឹក ទៅម៉ោង ៥៖២០នាទីវិញ តែលោកមិនបាន ទទួលព័ត៌មានខាងលើនេះជាមុន។ លោក និងក្រុមគ្រួសារមកដល់នៅម៉ោង ៥៖៣០នាទី ខណៈដែលយន្តហោះ ទើបតែ ចាកចេញបាន ១០នាទីតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ដោយសារតែយឺត ១០នាទីធ្វើឲ្យគ្រួសារទាំង១០នាក់ របស់លោកបានរួចជីវិត។


អ្នកដំណើរម្នាក់បង្ហោះរូបភាពរបស់ខ្លួននៅពីមុខយន្តហោះ៖
ក្នុងចំណោមអ្នកដំណើរទាំង ១៦២នាក់ ក៏មានក្រុមគ្រួសាររបស់លោក Gusti Made Bobi Sidarta ជាអ្នកអភិវឌ្ឍន៍ ផ្នែកអចលនទ្រព្យ ដ៏សំខាន់ ប្រទេសឥណ្ឌូនេស៊ី។ គ្រួសាររបស់លោក ធ្វើដំណើរទៅសិង្ហបុរីដើម្បីថ្ងៃឈប់សម្រាក។ មុនពេលចាកចេញ លោកបានថតរូបភាពនៅ ពីមុនយន្តហោះ ព្រមទាំងបានធ្វើជា Profile ក្នុងកម្មវិធី Black Berry ថែមទៀតផង។


សុបិន្តឃើញជនរងគ្រោះស្លៀកឈុតអាពាហ៌ពិពាហ៌៖
ក្មេងប្រុសម្នាក់ដែលត្រូវជាចៅ របស់ជនរងគ្រោះ បានសុបិន្តឃើញលោកយាយ របស់ខ្លួនស្លៀកឈុតអាពាហ៌ពិពាហ៌។ លោកស្រី Lili ត្រូវកូនស្រីរបស់ជនរងគ្រោះ បានបញ្ជាក់ថា ម្តាយរបស់លោកស្រី រួមជាមួយសមាជិកប្រាំនាក់ផ្សេងទៀត បានធ្វើដំណើរទៅសិង្ហបុរី សម្រាប់ដំណើរកំសាន្ត។ លោកស្រីមានការបារម្ភ យ៉ាងខ្លាំង តែដោយសារសុបិន្តនេះលោកស្រីសង្ឃឹមថា នេះមិនមែនជាសញ្ញា នៃរឿងអាក្រក់ទៅចុះ៕

- អាន ៖  ព័ត៌មានលម្អិត ថ្ងៃទី ៣ តាមស្វែងរក យន្តហោះ បាត់ខ្លួន ក្រុមហ៊ុន AirAsia ខណៈមានតម្រុយខ្លះៗ

- អាន ៖  ថ្ងៃអង្គារនេះ អាមេរិក បញ្ជូន នាវា ពិជឃាត ម៉ីស៊ីល ជួយរុករក យន្តហោះ បាត់ខ្លួន ក្រុមហ៊ុន AirAsia

- អាន ៖ យន្តហោះ AirAsia បាត់ខ្លួននោះ ទំនងជាផ្ទុះធ្លាក់ និងជាប់នៅបាតសមុទ្រ

 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501