ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស Channelnewsasia របស់សឹង្ហបុរី កាលពីប៉ុន្មានម៉ោង មុននេះបន្តិច បានចេញសម្រង់ អត្ថបទសារព័ត៌មាន អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ១៧ នាក់បានទទួលរងរបួស ធ្ងន់ និង ស្រាល ក្រោយពីមានករណី គ្រោះថ្នាក់ធម្មជាតិ រញ្ជួយដី វាយប្រ ហារទៅលើក្រុងតូក្យូ ប្រទេសជប៉ុន កក្រើក និង អង្រួនអស់ បណ្តាសំណង់អាគារខ្ពស់ ដោយនៅ ក្នុងនោះ ពុំមានការប្រកាសអាសន្ន ស្តីពីរលកយក្សស៊ូណាមិនោះទេ ។
សេចក្តីរាយការណ៍ ដដែល បន្តអោយដឹងថា គ្រោះរញ្ជួយដីលើកនេះ មានកម្លាំងដល់ទៅ ៦ រ៉ិចទ័រ ខណៈបានកើតឡើង កាលពីព្រឹកថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ ។
ទីភ្នាក់ងារឧតុនិយមរបស់ជប៉ុនបានឱ្យដឹងថា គ្រោះធម្មជាតិមួយនេះ បានកើតឡើង កាលពីវេលា ម៉ោង ៥ និង ១៨ នាទីព្រឹក (ម៉ោងក្នុងស្រុក ប្រទេសជប៉ុន) ដោយនៅក្នុងនោះ ចំនុចនៃការផ្ទុះឡើង គ្រោះរញ្ជួយដី ផ្តើមចេញពីចំនុចកណ្តាលមួយ នៅជិតកោះ Izu Oshima ភាគនិរតី ប្រទេស ជប៉ុន។
US Geological Survey បានសរបញ្ជាក់អោយដឹងថា គ្រោះរញ្ជួយដី ដ៏មានឥទ្ធិពលមួយនេះ បាន កើនឡើងពី ៥,៨ រ៉ិចទ័រ មានកម្លាំងអង្រួនចេញពីជម្រៅ ១៥៥ គ.ម និងមានរយៈចម្ងាយពីក្រុងតូក្យូ ប្រមាណ ៩៨ គីឡូម៉ែត្រ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia