CamNews

យល់ដឹង 

៤ វិធីងាយៗ ការពារភាពរងារ

ខែមករាហើយនៅតែមានអារម្មណ៍ថារងារ តើគួរធ្វើយ៉ាងណា? ខាងក្រោមនេះយើងមានវិធីងាយៗ
ជូនលោកអ្នកដើម្បីទប់ទល់ និងអាកាសធាតុត្រជាក់ព្រោះសង្កេតឃើញថានៅភ្នំពេញក្នុងរយៈពេល
ជាង ២ ខែមកនេះត្រជាក់គួរសម។

១. ប្រើប្រាស់សម្លៀកបំពាក់ស្ដើងល្មមតែច្រើនជាន់

អាចប្រើប្រាស់សម្លៀកបំពាក់ ២ ទៅ ៤ ជាន់ វាងាយស្រួលក្នុងការទុកដាក់ប្រសិនបើអ្នកប្រើប្រាស់
សម្លៀកបំពាក់ដែលស្ដើងល្មម ឬអាចប្រើជាអាវធំពីខាងក្រៅក៏បាន នេះគឺជាទម្លាប់មួយដែលមនុស្ស
ជាច្រើនតែងតែប្រើប្រាស់នៅពេលអាកាសធាតុត្រជាក់។

២. កំដៅគ្រែមុនពេលចូលគេង

គួរណាធ្វើការកំដៅគ្រែគេងរបស់អ្នកមុនពេលចូលគេង ដោយការក្រាលភួយក្រាសនៅលើពូកគេង
របស់អ្នក មុនចូលគេង ៣០ នាទី។

៣. ឱបនរណាម្នាក់

វាគឺជាជម្រើសចុងក្រោយហើយសម្រាប់អ្នកដែលរងារពេក តែវាល្អសម្រាប់គូស្នេហាព្រោះអាចនាំឱ្យ
កាន់តែរ៉ូមែនទិក។

៤. ញុំាអាហារពេលព្រឹកដែលក្ដៅៗ

នេះគឺជាវិធីមួយដ៏ល្អសម្រាប់អ្នកដែលទៅធ្វើការពេលព្រឹកគួរណាតែផ្លាស់ប្ដូរបបអាហារមកពិសារ
អាហារដែលក្ដៅៗដូចជាមីស៊ុប ឬគុយទាវជាដើមព្រោះអាចកំដៅក្រពះរបស់អ្នកនិងបន្ថែមកំដៅ
ខ្លួនរបស់អ្នកឱ្យក្ដៅបានយូរពេញមួយព្រឹក៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: lifestyle knowledge