ព័ត៌មានអន្តរជាតិ ៖ មន្រ្តីកងទ័ពអាកាស ប្រទេស ម៉ាឡេស៊ី អោយដឹងថា ៖ ពួក យើង ក៏កំពុងតែផ្តោត ជាសំខាន់ទៅលើដែនទឹកសមុទ្រ ភាគខាងកើតប្រទេស ពោល នៅភាគខាងជើង កោះ Belitung ផ្ទាល់ តែម្តង ជាបរិវេណនៃការបាត់ខ្លួន យន្តហោះ អាកាសចរណ៍ AirAsia ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះ នាវា និង សមាជិកនាវិក មកពីប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី និង អូស្រ្តាលី បានចូលរួមសហការណ៍គ្នា រុករកយន្តហោះបាត់ខ្លួន ខាងលើ ខណៈ ឈានចូលដល់ថ្ងៃទី ពីរ ។ របាយការណ៍ បញ្ជាក់អោយដឹងថា មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃទី ២ បន្ទាប់ ពីយន្តហោះ ដឹកអ្នកដំណើរសរុប ១៦២ នាក់បាត់ខ្លួន សមត្ថកិច្ចពាក់ព័ន្ធ កំពុងតែបន្ត ប្រតិបត្តិការ រុក រកយ៉ាងសស្រាក់សស្រាំ ។
មេបញ្ជាការ កងទ័ពដែនអាកាសមានមូលដ្ឋាន នៅក្នុងក្រុង Surabaya ប្រទេស ឥណ្ឌូនេស៊ី អោយដឹង ថា ការផ្តោតជាសំខាន់ ទៅលើការរុករក ម្តុំយន្តហោះបាត់ការទាក់ទង គឺជារឿងសំខាន់ ។ យន្តហោះ ជើងហោះហើរ QZ8501 ជាប្រភេទយន្តហោះ Airbus A320-200 បានបាត់ខ្លួនបន្ទាប់ពីបាត់ការទាក់ទង នៅម្តុំ សមុទ្រ Java នាព្រឹកព្រលឹម ថ្ងៃអាទិត្យ ម្សិលមិញ តាមបណ្តោយផ្លូវធ្វើដំណើរ ទៅសឹង្ហបុរី ដោយ ឆ្ពោះចេញពី ទីក្រុង Surabaya ប្រទេស ឥណ្ឌូនេស៊ី ។ ប្រភពពី សារព័ត៌មាន ប៊ីប៊ីស៊ី អោយដឹងថា មាន ពេលមួយនោះ ពីលុត ជាអ្នកបើកបរ យន្តហោះ បានស្នើអោយមានការហោះ បង្វែរ គោល ដៅ ពីព្រោះ តែអាកាសធាតុ អាក្រក់ ក៏ប៉ុន្តែមិនបានទូរស័ព្ទ ប្រកាសអាសន្នណាមួយ មុនវិនាទី យន្ត ហោះបាត់ការ ទាក់ទង ពីប្រព័ន្ធរ៉ាដា នោះទេ ។
លោក Tatang Kurniadi រដ្ឋមន្រ្តី ក្រសួងសាធារណៈការណ៍ និងដឹកជញ្ជូន ប្រទេស ឥណ្ឌូនេ ស៊ី អោយ ដឹងថា ការងារជាចម្បង របស់ពួកយើង គឺធ្វើការស្វែងរកយន្តហោះបាត់ខ្លួន ហើយពួកយើង កំពុងតែធ្វើ ការងាររួមគ្នា ដោយមានកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងបណ្តាក្រសួងនិងបណ្តាប្រទេសពាក់ព័ន្ធ៕
- អាន ៖ ពីលុត បើកយន្តហោះបាត់ខ្លួន AirAsia ស្នើសុំ ហោះបង្វែរគោលដៅ មុនវិនាទី ពេលបាត់ខ្លួន
- អាន ៖ ផ្អើលមួយទ្វីបលោក ខណៈយន្តហោះ ក្រុមហ៊ុន AirAsia បាត់ខ្លួននៅ តំបន់អាស៊ី ជិតកម្ពុជា ព្រឹកមិញនេះ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia និង ប៊ីប៊ីស៊ី