ស្មាតហ្វូន Galaxy S5 នៅក្នុងម៉ូដែល Concept នេះមានអេក្រង់កោង ៣០ ដឺក្រេ ដូចទៅនឹង
ស្មាតហ្វូន LG G Flex ជាងស្មាតហ្វូន Galaxy Round របស់ Samsung។
ស្តីពីព័ត៌មានជាក់លាក់នៃស្មាតហ្វូន Galaxy S5 នេះ Samsung បានកំណត់បញ្ជាក់ថា ពួកគេនឹង
បំពាក់នូវស៊េរី chip 64-bit នៅលើវាដូចនឹង iPhone 5S ដែរ។ លទ្ធភាពច្រើន ស៊េរី chip Exynos
6 របស់ Samsung នឹងជា chip 8 Core ពិតៗតែមួយបន្ទះ (ជំនួសឲ្យការផ្គុំបញ្ចូលគ្នានូវ chip 4
Core ពីរ ដូចនៅលើ Exynos 5)។
ម៉ូដែល Concept ស្តីពីគំរូស្មាតហ្វូន Galaxy 5S ត្រូវបានរចនាឡើងដោយ
វីដេអូ Concept នេះយើងឃើញថា S5 បានបំពាក់នូវអេក្រង់ដែលមានកំរិតរីសូលុយស្យុង
2K Super AMOLED 2.560 x 1.440 pixel, camera 16 megapixel ប្រើបច្ចេកវិទ្យា ISOCELL
ដែលមានសមត្ថភាពថតរូបក្នុងលក្ខខណ្ឌខ្វះពន្លឺ បានល្អជាងមុន។
ជាពិសេស ម៉ូដែលនេះមានការរចនាម៉ូតអេក្រង់កោង ៣០ ដឺក្រេ ដែលស្រដៀងទៅនឹង G Flex
របស់ LG ផងដែរ៕
ព័ត៌មានចម្រុះ គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Apple ចាប់ផ្តើមធ្វើពិសោធ iPhone 6 អេក្រង់ 4,9 inch
- Apple ទទួលទិញយក iPhone, iPad, Macbook ដែលខូចដោយសារ ចូលទឹក
- ចំណាយប្រាក់អស់រាប់រយដុល្លារ ទទួលបានមកវិញ iPad ដីឥដ្ឋ
- Galaxy Note II ត្រូវបាន Update ឡើង Android 4.3 ដូចនឹង Note 3, S4
ប្រែសម្រួល៖ សិលា
ប្រភព៖ zing