សក់ គឺជាផ្នែកមួយ ដ៏សំខាន់ សំរាប់មនុស្ស គ្រប់ៗ រូប ទាំងបុរស និង ស្រ្តី។ ពិតណាស់
សក់ ក៏ជា ផ្នែកមួយ នៃសម្រស់ និង ភាពស្រស់ស្អាត ផងដែរ។ ខាងក្រោមនេះ ជា
ប្រភេទ អាហារ ដែលជួយបំប៉ន សរសៃសក់ ឱ្យរឹងមាំ និង ភ្លឺរលោង៖
១/ ត្រីសាម៉ុន
ជាប្រភេទ អាហារមួយ ដែលសម្បូរណ៍ទៅដោយ ប្រូតេអ៊ីន វីតាមីន បេ និង អាស៊ីត
អូមេហ្គា ៣ ដែលអាចជំរុញ ឱ្យរាងកាយ និង កោសិកា ស្បែកក្បាល ឆាប់ដុះសក់ និង
ធ្វើឱ្យសរសៃ សក់ រឹងមំា មានសុខភាពល្អ។
២/ ដំឡូងបារាំង ផ្អែម
ជាប្រភពដ៏ល្អមួយ ដែលផ្ទុកនូវ សារធាតុ antioxidant beta carotene និង វីតាមីន អេ
ដែលជួយឱ្យ កោសិកាស្បែកក្បាល មានសុខភាពល្អ សក់មានសំណើម៕
ដោយ៖ វណ្ណៈ
ប្រភព៖ webmd