អង់គ្លេស៖ លោក Marke Roberts ជាសិស្សនៃសាកលវិទ្យាល័យ Cardiff ផ្នែកភួគព្ពសាស្រ្ដ។
ថ្មីៗនេះគាត់បានស្នើរសុំមិត្តស្រីគាត់រៀបការ ដែលនាងក៏ជាសិស្សរួមសាលានឹងគាត់ផងដែរ។
អ្វីដែលអស្ចារ្យនោះគឺថា បន្ទាប់ពីគាត់បានស្នើរសុំរួចហើយ គាត់បានចារសំណើរមួយ នៅលើ
ជញ្ជាំងថ្មកានិត នៃអាគារពហុដ្ឋានកីឡា Cardiff's Millennium Stadium ថា "Marry me Abbie,
Love Mark"
គាត់បានប្រាប់ពត៌មាន BBC ថា៖ ខ្ញុំធ្វើដូចនេះព្រោះខ្ញុំចង់ប្រាប់នាងថា ខ្ញុំពិតជាស្រឡាញ់នាង
ដោយស្មោះមែន។ លើសពីនេះទៅទៀតគឺ វាក៏អាចចាត់ទុកថា ជាអំណោយដ៏វិសេសសម្រាប់
ខួបកំណើតគម្រប់ ២០ ឆ្នាំរបស់នាងផងដែរ។
ចំពោះ Abbie Cockerill បាននិយាយថា៖ ខ្ញុំពិតជាមានភាពសប្បាយចិត្តខ្លាំងណាស់ពេលដែល
ខ្ញុំបានមកដល់ទីនេះ ហើយបានឃើញសំណារបែបនេះ។ នាងបានបន្ដថា Robert បានអោយខ្ញុំ
បិទភ្នែក ហើយគាត់បានលុតជង្គង់ចុះ បន្ទាប់មកគាត់អោយចិញ្ជៀនត្បូងមួយដល់ខ្ញុំ ពេលនោះ
ខ្ញុំកាន់តែសប្បាយចិត្តខ្លាំងថែមទៀត។ ខ្ញុំគិតថាវាដូចជាសុបិន្ដរបស់ខ្ញុំអ៊ីចឹង តែនេះវាជាការពិត។
ពួកគេបាននិយាយថា៖ ពួកគេនៅសល់ពីឆ្នាំទៀតទៀបបញ្ចប់ការសិក្សា ដូច្នេះយ៉ាងហោចណាស់
នៅរយះពេលពីរឆ្នាំជាងទៀតដែរ ទើបពួកគេរៀបការជាមួយគ្នា។ នេះបើតាមការប្រាប់ចុងក្រោយ
របស់ BBC.
ដោយ៖ សារិន
ប្រភព៖ walesonline