CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញផូស៊ីល សត្វចម្លែក មានអាយុកាលរស់នៅ ១៥ លានឆ្នាំមុន

ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែល
ទើបតែបានចេញផ្សាយ     កាលពីពេលកន្លងទៅនេះ  បានគូសបញ្ជាក់អោយដឹងថា  នៅរដ្ឋ
Queenlands ប្រទេសអូស្រ្តាលីឯណោះវិញ ក្រុមអ្នកវិទ្យសាស្រ្តបានរកឃើញនូវផូស៊ីលសត្វ
ចម្លែក ដែលមានអាយុកាលរស់នៅលើភពផែនដីយើងនេះ កាលពីរាប់លានឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា ផូស៊ីលសត្វចម្លែក   ដែលត្រូវបានគេរកឃើញមួយនេះ  មានឈ្មោះថា
platypus-zilla  ហើយបើតាមការបញ្ជាក់បន្ថែម    អោយដឹងពីក្រុមអ្នកវិទ្យសាស្រ្តអោយដឹង
ថា វាអាចមានជីវិតរស់នៅលើភពផែនដីយើងនេះ តាំងពី ១៥ លានឆ្នាំមុនមកម្ល៉េះ។

បន្ថែមពីលើនេះ  ប្រភពសារព័ត៌មានដដែល អះអាងថា  ករណីរកឃើញផូស៊ីលសត្វចម្លែក
កម្រខាងលើនេះ  ត្រូវបានរកឃើញនៅឯតំបន់បេតិកភណ្ឌពិភពលោក Riversleigh World
Heritage Area មានរយៈចម្ងាយប្រមាណជាង ២៦៥ គ.ម ពីភ្នំ  Mount Isa  ដោយក្រុមអ្នក
វិទ្យសាស្រ្តមកពី UNSW ។

លោក Mike Archer ជាសាស្រ្តាចារ្យម្នាក់ អោយដឹងថា ករណីរកឃើញផូស៊ីលខាងលើនេះ
ភាគច្រើនគឺជា បំណែកធ្មេញនៃសត្វ platypus-zilla ស្របពេលដែលតួខ្លួននិងអវយវៈដទៃ
ទៀតរបស់វា អ្នកវិទ្យាសាស្រ្ត ពុំទាន់បានដឹង និងបានស្គាល់ច្បាស់នៅឡើយនោះទេ។ គួរ
រំឭកផងដែរថា តំបន់បេតិកភណ្ឌពិភពលោក  Riversleigh World Heritage   Area គឺជាតំ
បន់ដ៏មានសារៈសំខាន់មួយក្នុងការស្វែងរកផូស៊ីលមួយកន្លែង នៅក្នុងពិភពលោក  ។  ករ
ណី សិក្សាស្រាវជ្រាវ និងរកឃើញផូស៊ីលខាងលើ ត្រូវបានអ្នកវិទ្យាសាស្រ្តធ្វើការបោះពុម្ព
ចុះផ្សាយនៅលើ Journal of Vertebrate Palaeontology ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ដុតសម្លាប់កូនស្រីតូច ចោលក្នុងធុងសម្រាម រួចប៉ុនប៉ងធ្វើអត្តឃាត
- ផ្អើលទាំងព្រឹក ខណៈសំណង់អាគារពាណិជ្ជកម្ម កំពស់ ២២ ជាន់ ឆេះសន្ធោសន្ធៅ
- ស្លាប់ ៣ នាក់លើឡានក្រុង ក្រោយពីមានការចាក់សម្លាប់រង្គាល នៅទីសាធារណៈ
- ប្រទះឃើញ សំបុត្រអនាមិក គំរាម មានការបំផ្ទុះគ្រាប់បែក នៅឯអាកាសយានដ្ឋាន

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Fossil 'Platypus-zilla Queenland Australia