ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នករុករកជើង ហោះហើរ QZ8501 របស់អាកាសចរណ៍ AirAsia ដែលបាន ធ្លាក់កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ បានប្រាប់ ឲ្យដឹងនៅកាលពីល្ងាចថ្ងៃសុក្រ ទី០២ ខែ មករា ថា សាកសពចំនួន ៣០នាក់ហើយត្រូវបានរកឃើញ ក្នុងចំណោមជនរងគ្រោះ ១៦២នាក់ ដែលបានបាត់ ខ្លួនទៅជាមួយនឹងយន្តហោះ ឈានចូលថ្ងៃទី០៦ នេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្ត ទៀត ថា សាក សព ២២ ក្នុងចំណោម ៣០នាក់ ត្រូវ បាន ស្រង់យក និង បញ្ជូន ទៅកាន់ទីក្រុង ផាងកាឡាន ប៊ុន នៃ ខេត្តភាគកណ្តាល កាលីម៉ាន់តាន និង ទីក្រុង ស៊ូរ៉ាបាយ៉ា របស់ខេត្តឈ្វា ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ដោយឡែកសាកសព ៤ នាក់ទៀត កំពុងស្ថិតនៅលើនាវាសង្គ្រោះរបស់អាម៉េរិក លើដែនសមុទ្រនៃតំបន់កំពុងរុករកយន្តហោះ នោះនៅឡើយ។ សម្រាប់សាកសព ៤នាក់ទៀតត្រូវ បានរកឃើញចុងក្រោយគេកាលពីព្រលប់។
គួរបញ្ជាក់ថា យន្តហោះ AirAsia បានធ្លាក់ និង បាត់ ខ្លួន រួមជាមួយមនុស្ស ១៦២នាក់ ក្នុងនោះ ១៥៥ នាក់ជាអ្នកដំណើរ និង ៧នាក់ទៀតជាអ្នកបម្រើការងារលើនោះ
។ សាច់ញាតិ របស់ជន រងគ្រោះទាំងអស់ កំពុងតែទន្ទឹងរង់ចាំសាកសព យ៉ាងអន្ទះសារ នៅតាមប៉ុស្តិ៍ សំខាន់ៗ ដែល សាកសព នឹងដឹកមកដល់ក្រោយការស្រង់យកចេញពីទឹក។ ដោយឡែក អ្នកដំណើរ ជា ច្រើន ទៀត រួមទាំងប្រអប់ខ្មៅ នឹង តួយន្តហោះទាំងមូល កំពុងស្ថិតក្នុងការស្វែងរកបន្ត៕
- អាន ៖ ១ មករា ប្រារព្ធ កម្មវិធីបុណ្យសព លើកដំបូង ជូនជនរងគ្រោះ ធ្លាក់យន្តហោះ AirAsia
- អាន ៖ រកឃើញហើយ បំណែកកំទេចកំទី យន្តហោះ និង សាកសពមនុស្សស្លាប់ ខណៈបញ្ជូនអ្នក មុជ ទឹក ទៅបញ្ជាក់បន្ថែម
ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ ហ្គូហ្គល