Apple នឹងជ្រើសរើសដៃគូសហការផលិត បន្ទះអេក្រង់ផ្សេងពីរគឺ Innolux និង Century Display
ជំនួសឲ្យការបន្តសហការជាមួយគូប្រជែង ដែលកំពុងមានសន្ទុះយ៉ាងខ្លាំងមកពីកូរ៉េខាងត្បូង។
សេចក្តីប្រកាសថ្មីបំផុតពី David Hsieh របស់ DisplaySearch កាលពីម្សិលមិញ បានឲ្យដឹងថា
Apple បានបង្ហាញបន្ថែមពីសកម្មភាពរបស់ខ្លួន ក្នុងការកាត់បន្ថយទំនាក់ទំនង នៅកាន់តែតិច
បំផុតក្នុងការផលិត ផលិតផល ជាមួយ Samsung។ ក្នុងនោះក្រុមហ៊ុននឹងជ្រើសរើសក្រុមហ៊ុន
ពីរផ្សេងវិញគឺ Innolux របស់តៃវ៉ាន់ និង Century Display របស់ចិន ធ្វើជាដៃគូសហការផលិត
អេក្រង់ TouchScreen ដល់ iPad Mini ជំនាន់បន្ទាប់។
តាមប្រភពពីកាសែត Taipei Times, នៅដើមសប្តាហ៍នេះ Innolux បានបង្ហាញពីគំរោងផលិត
បណ្តាគំរូបន្ទះអេក្រង់ប្រភេទ Touchscreen ដល់ស្មាតហ្វូន ក៏ដូចជា Tablet ជាមួយនឹងបច្ចេក
វិទ្យា Touch On Display។ iPhone 5S (ឈ្មោះហៅបណ្តោះអាសន្នសំរាប់ ស៊េរីបន្ទាប់ពី iPhone
5) គឺជាម៉ូដែល ដែលត្រូវបានប្រើប្រាស់បច្ចេកវិទ្យា Touch ថ្មី ជួយឲ្យអេក្រង់មានកម្រាស់ស្តើង
ជាងមុន៕
ដោយ៖ សិលា
ប្រភព៖ VE