យល់ដឹង៖ បន្ទាប់ពីបានសិក្សាស្រាវជា្រវអស់រយៈជាច្រើន ថ្ងៃខែកន្លងមក ពេលនេះ ក្រុម
អ្នកវិទ្យាសាស្រ្ដ បានបង្ហោះនូវរូបភាពមួយចំនួន នៃពពួកសត្វត្រីធំៗ ដែលមានខ្លួនចម្លែក
ហើយត្រីខ្លះ មានមាត់ដូចចំពុះសត្វស្លាបអញ្ចឹងផងដែរ។
លោក Jason Bradley ជនជាតិអាមរិក គឺជាអ្នកផ្ដិតរូបភាព ដ៏ជំនាញ ក្នុងដែនសមុទ្របាន
អោយដឹងថា សត្វត្រីទាំងអស់នេះ ត្រូវបានប្រមូលផ្ដុំពីគ្រប់ទិសទី ក្នុងពិភពលោក ដូចជា
ដែនសមុទ្រនៃសហរដ្ឋអាមេរិក ជប៉ុន និងដែនសមុទ្រ អាត្លង់ទិក និងអង់តាក់ទិចផងដែរ។
លោក Jason បានបន្ថែមថាត្រីមួយចំនួន គឺយើងកម្រនឹងជួបប្រទះណាស់ ព្រោះពួកវា បាន
រស់នៅក្នុងដែនទឹកដ៏ជ្រៅ ដែលត្រីខ្លះរស់ក្នុងជម្រៅដល់ទៅ ៤០០០ ម៉ែត្រឯណ្ណោះ៕
ដោយ៖ នារី
ប្រភព៖ research