យានយន្ដ៖ ក្រុមហ៊ុនរថយន្ដ Jaguar Land Rover គ្រោងនឹងធ្វើការផលិតប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយ ឈ្មោះថា Mind Sense ដែលជាប្រព័ន្ធវិទ្យាសាស្រ្ដទំនើបមួយមានមុខងារសំខាន់បំផុតក្នុងការ វាស់ស្ទង់រំញោចខួរក្បាលរបស់មនុស្ស ដែលផ្ដោតសំខាន់លើការបើកបររថយន្ដ។ គម្រោងនៃការផលិត របស់ក្រុមហ៊ុន គឺមានបំណងចង់កាត់បន្ថយគ្រោះថា្នក់ចររាចរ ដែលបានកើតមានឡើង តាមរយៈស្ថានភាពអ្នកបើកបរ ទាំងឡាយ ដែលមានសភាព ស្រវឹង តានតឹង អារម្មណ៍មិននឹងនរ និងខ្វះការតាំងចិត្ដបើកបរ ខណៈដែលកំពុងបញ្ជារថយន្ដ។
អាការៈអ្នកបើកបរ ដែលប្រព័ន្ធ Mind Sense អាចធ្វើការដោយមានប្រសិទ្ធភាព ដូចជា ស្រវឹង ងួយគេង និង អារម្មណ៍រវើរវាយ ក្នុងកំឡុងដែលពួកគេ កំពុងតែបើកបរ ។
ដើម្បីសម្រេចគម្រោងមួយនេះ ក្រុមហ៊ុន Jaguar Land Rover បានសិក្សាលើទ្រឹស្ដីបទមួយប្រភេទហើយ ដែលត្រូវបាន អង្គការ NASA បានពិសោធ និង ប្រើប្រាស់ជោគជ័យទាំងស្រុងហើយ ចំពោះការអនុវត្ដលើ ស្មារតីអ្នកបញ្ជាយន្ដហោះ ។
យោងតាម អ្នកឯកទេសខាងផ្នែកបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន Jaguar Land Rover គឺលោក Dr Wolfgang Epple បានលើកឡើងថា" ប្រសិនជាខួរក្បាលមនុស្ស ត្រូវបានបង្ហាញថា ខ្វះការប្រុងប្រយ័ត្ន និង ងងុយដេកក្នុងកំលុងពេល បើកបរ នៅពេលនោះ ការបញ្ជាចង្កួត និង ការជាន់ហ្គែរថយន្ដ មិនមានភាពនឹងនរនោះឡើយ ។
ចំណែកប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយទៀត គឺ Driver Wellness Monitoring (DWM) មានតួនាទីសំខាន់ដូចគ្នាក្នុងការស្វែងយល់ពី អារម្មណ៍ ការតាំងចិត្ដ និងស្ថានភាពអ្នកបើកបរ ដែល ប្រព័ន្ធមួយនេះ ត្រូវ ធ្វើការទំនាក់ទំនងគ្នាជាមួយ កៅអីរថយន្ដដែលមានភាពស្និតបំផុតជាមួយ អ្នកបញ្ជារថយន្ដ។ សមាសភាពរបស់វាគឺ ប្រើស៊ែនស័រ (sensor) វាស់ស្ទង់ នឹងអាចចាប់យកចង្វាក់បេះដូងរបស់ អ្នកបើកបរ ខណៈនោះនឹងអាចបង្ហាញច្បាស់ពីអារម្មណ៍ពិតប្រាកដ របស់អ្នកបើបរជាមិនខាន។
ប្រព័ន្ធបច្ចេកវិទ្យាមួយទៀត គឺ Predictive Infotainment Screen (PIS) ដែលធ្វើការសហការជាមួយ ផ្ទាំងប៊ត រថយន្ដ ដោយថ្លឹងថ្លែង និង គណនាពីសន្ទុះដៃរបស់អ្នកបើកបរ ដែលមានស្ថានភាព លឿន យឺត ធ្ងន់ និង ស្រាលនាពេលដែល អ្នកបើកបរបញ្ជាចុចលើផ្ទាំងប៊តនោះ ។ អាការៈបែបនេះ ប្រព័ន្ធបច្ចេកវិទ្យានោះអាចធ្វើការសិក្សាដឹងច្បាស់បានពីអារម្មណ៍ដែលកំពុងតែមានចំពោះអ្នកបើកបរ ។
បច្ចេកវិទ្យាចុងក្រោយបន្ទាប់មួយទៀតគឺ Haptic Accelerator Pedal (HAP) មួយនេះគឺធ្វើការស្វែងយល់តាមរយៈការជាន់ឈ្នាន់ ហ្វាំ្រង ហ្គែ និងអង់យ៉ា រថយន្ដ ខណៈដែលកំពុងតែបើកបរ។ ឧទាហរណ៍ ករណីដែល អ្នកបើកបរ ខ្វះការប្រាកដច្បាស់លាស់ ដូចជាការជាន់ ឈ្នាន់ហ្វ្រាំង ហ្គែ និង អង់យ៉ារថយន្ដ ក្នុងកំលុងពេលមួយ ចង់ប្រើល្បឿនលឿន នោះនឹងមានភាពប្រប្រួល នៃអារម្មណ៍ បញ្ជាលើសន្ទុះជើង (ញ័រ ខ្វះការគ្រប់គ្រង) ដោយស្ថានភាពបញ្ជាមិននឹងនរ ។ នេះជាហេតុ ដែលបង្កឲ្យមានគោះថ្នាក់ កើតឡើង។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carscoops