ជាធម្មតាទារកដែលទើបនឹងកើតគឺជាពន្លឺកែវភ្នែកនៃឪពុកម្ដាយគ្រប់រូប ជាពិសេសគឺម្ដាយ ដែល
ខំរង់ចាំទាំងលំបាកក្នុងការពរពោះ ៩ ខែ ១០ ថ្ងៃរហូតដល់ថ្ងៃសម្រាលកូន។ តែប្រសិនបើឪពុក
ម្ដាយមិន មានវិធីក្នុងការថែទាំកូនតូចអោយបានត្រឹមត្រូវនោះទេវាអាចបណ្ដាលអោយមាន បញ្ហា
ដល់ទារកព្រោះទារកទើបនឹងកើតមានប្រព័ន្ធការពារនៅខ្សោយនៅឡើយ និងមិនទាន់សុំានឹងអ្វីៗ
ដែលមាននៅលើពិភពលោកខាងក្រៅផ្ទៃនេះ ជាពិសេសគឺអាកាសធាតុតែម្ដង។
ខាងក្រោមនេះយើងមានវិធីសាស្រ្តមួយចំនួនដើម្បីមកចែកជូនលោកអ្នកនូវបទពិសោធន៍នេះដើម្បី
អោយបានយល់ដឹងអំពីការថែរក្សាសម្អាតខ្លួនប្រាណទារក។
១. ការជូតខ្លួនសម្អាតទារក៖ ប្រសិនបើទារកមិនទាន់នឹងជ្រុះទងផ្ចិតនោះ អ្នកជាមាតាគួរណាជូត
ខ្លួន អោយទារកបាន ២ យ៉ាងតិចក្នុងមួយថ្ងៃដើម្បីការពារកុំអោយមេរោគចូលទៅតាមទងផ្ចិតដែល
ជាកន្លែងមួយដែលមាតាបិតាគ្រប់រូបត្រូវប្រយ័ត្ន។
២. ការងួតទឹក៖ ក្រោយពេលដែកទងផ្ចិតក្រៀម ឬជ្រុះហើយនោះមាតាអាចចាប់ផ្ដើម ងូតទឹកឲ្យ
ទារកជាទីស្រលាញ់របស់ខ្លួនបានហើយ ដើម្បីអោយមានអនាម័យជាងមុន។ ទឹកត្រូវតែជាទឹក
ក្ដៅល្មម មិនក្ដៅពេកដែលអាចបណ្ដាលអោយរលាកទរក ចំពោះចំនុចនេះអ្នកត្រូវប្រយ័ត្នត្រូវប៉ាន់
ស្មានកំដៅទឹកអោយបានត្រឹមត្រូវព្រោះស្បែករបស់ទារកស្ដើងជាស្បែករបស់មនុស្សចាស់ឆ្ងាយ
ណាស់។ ចំពោះការជ្រើសរើសាប៊ូ គួរណាជ្រើសយកសាប៊ូដែលមាន PH កម្រិត ៧ ត្រឹមព្រោះវា
ជាកម្រិតមួយដែលគ្មានជាតិអាស៊ីតដែលបណ្ដាលអោយរលាកស្បែកក្មេង។ លោកអ្នកជាមាតា
បិតា អាចទិញសាប៊ូទឹកសម្រាប់ទារក ហើយយកមកពិសោធន៍អោយដឹង កម្រិត PH ជាមុនសិន
ដោយគ្រាន់តែបន្តក់ទឹកសាប៊ូទៅលើក្រដាស់វាស់ PH ដែលលោកអ្នកអាចរកទិញ បានយ៉ាងងាយ
នៅតាមឳសថស្ថាន។
៣. ការកក់សម្អាតថែទាំក្បាលទារក៖ មិនថាយ៉ាងណានោះទេ ការកក់សម្អាតក្បាលទារកគឺសំខាន់
ដោយអ្នកត្រូវជូតសម្អាតអោយបាន ១ ដងក្នុងមួយថ្ងៃតែប្រយ័ត្នចំពោះបង្ហើយក្បាលទារក។ ប្រសិន
បើអាកាសធាតុត្រជាក់ លោកអ្នកអាចជូតសម្អាត ២ ថ្ងៃម្ដង។
ដោយ៖ បុរសមេផ្ទះ