Tokyo ជាទីក្រុងសុវត្ថិភាពបំផុតក្នុងពិភពលោក ដោយសារបទស្មើសនៅទីនេះ មានកម្រិតទាប
បំផុត ហើយជនល្មើសហាក់មិនដែលប្រើប្រាស់កាំភ្លើង។ ប្រជាជននៅទីនេះ រស់នៅយ៉ាងស្ងប់ស្ងាត់
ពួកគេហាក់មិនចង់បង្ហាញខ្លួន នៅទីសាធារណៈ។
ជាប្រទេសដែលមានភាពល្បីល្បាញខាងគំនូរ ដូច្នេះ ទីនេះក៏មានទីប្រជុំជនមួយ ដែលមានលក់
សុទ្ធតែរបស់ប្រើប្រាស់សម្រាប់ក្រុម otaku (ពាក្យសម្រាប់ហៅមនុស្សដែលចូលចិត្តរស់នៅតាមបែប
ស្រមៃ) ពួកគេចូលចិត្តលេងល្បែងកំសាន្ដ គំនូរ និងភាពយន្ដជិវចលន៍ ព្រមទាំងមិនចូលចិត្តរឿង
ផ្លូវភេទ។
ក្រុមមនុស្សដែលត្រូវបានគេហៅថា otaku នេះ មិនដែលចូលចិត្ត ឬមានចំណង់ផ្លូវភេទ ពួកគេរស់
នៅជាមួយតែនារីទាំងឡាយក្នុងល្បែងកំសាន្ដ ឬហ្គេម របស់ពួកគេ និងចូលជាតួអង្គក្នុងនោះ ពួកគេ
មិនបានគិតដល់ជីវភាពបែបទំនើបនោះទេ។ ក្រុមមនុស្ស otaku ស្ទើរតែអស់ គឺជាមនុស្សដែលមិន
អាចទ្រាំបាននូវសម្ពាធពីគ្រួសារ ដោយសារតែបានសង្ឃឹមទាំងស្រុកទៅលើពួកគេ ឬមានអារម្មណ៍
ថា បាត់បង់ទំនុកចិត្តទៅលើជីវិត។
ខាងលើនេះគឺជាប្រការមួយ នាំឱ្យប្រជាជនជប៉ុន ក្លាយជាមនុស្សចាស់ស្ទើរតែទាំងស្រុង ព្រោះថា
មនុស្សប្រភេទ otaku មានច្រើន ហើយពួកគេមិនចង់បង្កើតកូន។ ក្រុមអ្នកវិភាគបានគន់គូរឃើញថា
ចំនួនប្រជាជនជប៉ុន នឹងថយចុះ មកនៅត្រឹម ១/៣ នៃប្រជាជនសរុប ក្រោយពីរយៈពេល ១០០ឆ្នាំ
ទៀត ប្រសិនរាជរដ្ឋាភិបាល មិនមានវិធីជួយដល់ក្រុមមនុស្សដែលចូលចិត្តរស់ក្នុងភាពស្រមៃនេះ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
Top 10 ទីក្រុងដែលសមស្រប សម្រាប់យុវវ័យ ពិភពលោក
សេដ្ឋីចិន មានអាយុក្មេងជាងគេ នៅលើពិភលោ
និសិស្សិតចិន ប្រជែងគ្នាកែសម្ផស្ស ដើម្បីរកការងារធ្វើ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SH