គ្រឿងផ្សំ
-ប្រេងរុក្ខជាតិ ២ស្លាបព្រា
-ម្សៅការី ២ស្លាបព្រា
-ខ្ញីស្រស់ចិញ្ច្រាំម៉ត់ ២ស្លាបព្រា
-ខ្ទឹមក្រហម ៣មើម ចិញ្ច្រាំម៉ដ្ឋ
-ល្ពៅក្រហម៨០០ក្រាម កាត់ដុំតូចៗ
-ប៉េងប៉ោះ ២ផ្លែ ចិញ្រ្ចាំម៉ដ្ឋ(ចោលសម្បក និង គ្រាប់)
-ទឹកស្ងោមាន់ ៧៥០ម.ល
-ទឹកខ្ទឹះដូង ២៧០ម.ល
-ទឹកត្រី ១ទៅ២ស្លាបព្រាកាហ្វេ
-ទឹកក្រូចឆ្មា ២ស្លាបព្រាស៊ុប
-សាច់ក្ដាម កន្លះចាន(អាចប្រើសាច់បង្កង)
-ម្ទេសដៃនាង ២ផ្លែ ហាន់ស្ដើង
-ជីវ៉ានស៊ុយ ២ ទៅ៣ធាង
-ខ្ទឹមលីង ២ស្លាបព្រា
វិធីធ្វើ
ដំបូង កំដៅប្រេងឆាឱ្យក្តៅ រួចចាក់ម្សៅការី ចូលឆាឱ្យឡើងឈ្ងុយ ចាក់ខ្ញីស្រស់ និង ខ្ទឹម
ក្រហមចូល ឆាស្មើដៃ ដើម្បីឱ្យក្លិន របស់គ្រឿងផ្សំនេះ លាយចូលគ្នាសព្វបានល្អ។
ក្រោយមក ចាក់ល្ពៅ និង ប៉េងប៉ោះចូល ចាក់ទឹកស្ងោមាន់ចូល រួចដាក់កំដៅឱ្យពុះ បន្ថយ
ភ្លើងឱ្យនៅតិចៗ រហូតដល់ល្ពៅផុយ។ យកគ្រឿង ដែលបានចម្អិននេះ ទៅកិនឱ្យម៉ត់ រួច
ចាក់ចូលក្នុងឆ្នាំងផ្សេងមួយទៀត។
ចុងក្រោយ កំដៅគ្រឿងផ្សំ ដែលបានកិនរួច ដោយភ្លើងតិចៗ ចាក់ទឹកខ្ទឹះដូង និង ទឹកសុទ្ធ
ចូលល្មម កូរឱ្យសព្វ រហូតដល់ស៊ុបនេះ មានលក្ខណៈឡើងម៉ដ្ឋល្អ។ ថែមទឹកត្រី និង ទឹក
ក្រូចឆ្មាចូល រួចដាក់សាច់ក្ដាម ម្ទេស ៣ចំណិត ស្លឹកជីវ៉ានស៊ុយ ដើម្បីលំអ ជាមួយខ្ទឹមលីង
ជាការស្រេច៕
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian