CamNews

កីឡា 

ស្លាប់ព្រោះតែមិនគេងដើម្បីមើលបាល់ទាត់ យូរ៉ូ2012

ជាអ្នកគាំទ្របាល់ទាត់ដ៏ងប់ងល់ម្នាក់ Jiang Xiao Son ជនជាតិចិន មិនបានគេងពេញ
11យប់ ទស្សនាបាល់ទាត់យូរ៉ូ 2012 ហើយត្រូវបានស្លាប់នៅអាយុ 26ឆ្នាំ។

Jiang Xiao Son បានកើត និងរស់នៅទីក្រុង Changsha ខេត្ត Hunan ប្រទេសចិន។ គាត់គឺជាអ្នក
គាំទ្របាល់ទាត់ក្រុមជំរើសជាតិអង់គ្លេស
និងក៏ជាមនុស្សសកម្មនៅក្នុងក្រុមបាល់ទាត់របស់សាលា
ផងដែរ។ ការស្លាប់របស់យុវជនរូបនេះ ត្រូវបានសង្ស័យថាមកពីការអស់កំលាំងខ្លាំង ក្រោយពីការ
ទស្សនាបាល់ទាត់យូរ៉ូអស់ 11យប់ជាប់គ្នា។

ពេលនៅរៀនមហាវិទ្យាល័យ Jiang Xiao Son គឺជាយុវជនសកម្មម្នាក់នៅក្នុងក្រុមបាល់ទាត់របស់
សាលា។ ក្រោយពេលបានបញ្ចប់ពីសាលាទៅ
Xiao Son និងមិត្តភក្តិបានធ្វើការនៅក្នុងទីក្រុងមួយ
ហើយរាល់ពេលទំនេរ គេតែងណាត់គ្នាលេងបាល់ទាត់ ដើម្បីសុខភាព។

រូបភាពត្លុក (សិប្បនិមិ្មត)

តាមសំដីនិយាយប្រាប់របស់មិត្តភក្តិ Xiao Son គឺជាមនុស្សដែលងប់ងល់បាល់ទាត់ជាទីបំផុតៈ
"ពួក
យើងគ្រាន់ឆ្លៀតពេលសំរាកខ្លះ ប៉ុន្តែគេវិញថ្ងៃណាក៏មិនគេង មើលបាល់ទាត់រហូត។ ក្រុម
ជំរើសជាតិអង់គ្លេស និងបារាំង គឺជាក្រុមដែលគេចូលចិត្តខ្លាំងបំផុត"។

ព្រឹកព្រលឹមថ្ងៃទី 19/6 គឺជាការប្រកួតរវាង អ៊ីតាលី និងអៀរឡង់ គ្មានអ្នកណាគិតដល់ថា វាជា
ថ្ងៃដែល Xiao Son ស្លាប់នោះឡើយ។ ពេលអ៊ីតាលីទទួលបានជ័យជំនះ មិត្តភក្តិទាំងអស់សុទ្ធ
តែហ៊ោរកញ្ជៀវអបអរសាទរ ប៉ុន្តែ Xiao Son បាននៅស្ងៀម មិនបានសម្តែងការសប្បាយចិត្ត
អ្វីឡើយ។ លុះដល់
5hព្រឹកថ្ងៃដដែល គេក៏ត្រលប់ទៅផ្ទះ ងូតទឹក និងរៀបចំគេងទៅ។ ដល់ពេល
ម្តាយគេទៅដាស់ ខ្លួនរបស់គេរឹង និងត្រជាក់ស្រេប មិនដឹងស្លាប់តាំងពីម៉ោងប៉ុន្មានឡើយ៕

ដោយ៖ សិលា
ប្រភព៖ BDV


Tags: Jiang Xiao Son death euro sports