CamNews

ទូរស័ព្ទ 

ទូរស័ព្ទជំនាញថតរូបម្ចាស់ និងប្រើ PureView តម្លៃទាប របស់ Microsoft ត្រៀមបង្ហាញខ្លួន

តាមគម្រោង Microsoft នឹងឧទ្ទេសនាមក្នុងពេលឆាប់ៗខាងមុខ នូវស្មាតហ្វូន ដែលជំនាញខាង
ថតរូបខ្លួនម្ចាស់របស់វា និងឧបករណ៍មួយដែលប្រើប្រាស់បច្ចេកវិទ្យាថតរូបដ៏អស្ចារ្យ គឺ ‘Pure
View’ ។

នៅក្នុងកិច្ចប្រជុំផ្ទៃក្នុង កាលពីពេលថ្មីៗនេះ លោក Stephen Elop បានបង្ហើបឱ្យដឹងអំពីផលិត
ផលថ្មី ២ម៉ូដែល របស់ខ្លួន ដែលនឹងផ្ដោតសំខាន់ទៅលើកាមេរ៉ា។ ផលិតផលដំបូង មានឈ្មោះ
កូដថា Superman មានកាមេរ៉ាមុខ 5 megapixel និងអេក្រង់ 4.7 inch ដែលវានឹងក្លាយជាគូ
ប្រជែងសំខាន់របស់ Xperia C មានរីសូលូសឹនស្មើគ្នា ដែលត្រូវបាន Sony ឧទ្ទេសនាម កាល
ពីពេលថ្មីៗកន្លងទៅនេះ។

ចំណែកផលិតផលផ្សេងមួយទៀត មានឈ្មោះកូដថា  Tesla ប៉ុន្ដែ ផលិតផលនេះ នឹង “ទទួល
ខុសត្រូវ” ក្នុងការរំលឹកមកវិញនូវអតីតកាលដ៏អស្ចារ្យរបស់ Lumia 1020 ដោយសារតែវា មាន
សេនសឺរម៉ាស៊ីនថត PureView ។

បើទោះជា Tesla ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាថតរូបលំដាប់កំពូលបំផុត និងគ្រឿងម៉ាស៊ីន
លំដាប់ល្អៗនាពេលបច្ចុប្បន្នក៏ដោយ ប៉ុន្ដែ Tesla សន្យាថានឹងមានតម្លៃទាបសមរម្យ សម្រាប់
អ្នកដែលមានប្រាក់ចំណូលទាប។ ផលិតផលទាំង ២ម៉ូដែលខាងលើ នឹងប្រើប្រាស់ប្រព័ន្ធប្រតិ
បត្តិការ Windows Phone 8.1 ថ្មីបំផុត ជាមួយនឹងការកែលំអជាច្រើន ទាំងផ្នែកទន់ និងផ្នែករឹង។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ theverge/winbeta


Tags: Smartphone PureView Microsoft Superman Tesla