ប្លែក៖ ជាការពិតណាស់ សត្វទីទុយជាសត្វស្លាបម៉្យាង ដែលគេតែងតែប្រទៈឃើញរស់នៅ
លើដើមឈើ។ តែអ្វីដែលគួរអោយងឿងឆ្ងល់នោះ គឺពពួកសត្វទទីមួយហ្វូងឯណេះវិញ បែរ
ជាមករស់នៅក្នុងរោងថ្ម ជំនួសដើមឈើទៅវិញ។
លោក Stone ដែលជាក្រុមអ្នកភិរក្សសត្វព្រៃ បាននិយាយថា សត្វទីទុយទាំងនេះ ត្រូវបាន
លោករកឃើញ និងផ្ដិតរូបភាពពីតំបន់វាលស្មៅមួយកន្លែង នៅប៉ែកខាងត្បូងរដ្ឋ Florida សហ
រដ្ឋអាមេរិក។
លោក Stone បានសន្និដ្ឋានថា សត្វទីទុយនេះ បានជ្រើសកន្លែងរូងថ្មបែបនេះ គឺប្រហែល
ជាវាគិតថា អាចមានសុវត្ថិភាពពីការវាយប្រហារពីពពួកសត្វធំៗ ខណៈដែលវាបានផ្ដល់កំ
ណើតអោយកូនរបស់វា ជំនាន់ក្រោយ ជាពិសេសដូចជាការគេចចេញ ពីសត្វឥន្ទ្រីជាដើម។
លោក Stone
លោក Stone និងក្រុមការងារបានសង្កត់ធ្ងន់ថា ទោះបីជាសត្វទីទុយ ទាំងនោះ វារស់នៅឯ
ណាក៏ដោយ (ដើមឈើ ឬរូងថ្ម) ពួកគេត្រូវតែខិតខំធ្វើការ ដើម្បីអភិរក្សសត្វទាំងនេះ អោយ
បានគង់វង្សផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ ណារិន្ទ
ប្រភព៖ dailymail