CamNews

ជីវិតរស់នៅ 

វិធីងាយៗ ដើម្បីថែរក្សាដៃឱ្យទន់ស្រឡូន

ដៃទន់រលោង ស្រឡូនស្រស់ស្អាត គឺជា​បំណង​ប្រា​ថ្នា​របស់​​ស្ត្រី​គ្រប់ៗ​ រូប ដែលរស់នៅ
ក្នុងសង្គមស៊ីវីល័យបច្ចុប្បន្ន។ ខាងក្រោមនេះ ជាវីធីងាយៗ មួយចំនួន  ដើម្បីថែរក្សាដៃ
លោកអ្នកឱ្យភ្លឺទន់ស្រឡូន៖

១/ យកប្រេង​​អូ​លី​វ​​មក​​លាប​​នៅ​លើ​ដៃ​របស់​អ្នក បន្ទាប់​មក​ទៀត​ យក​ស្រោម​ដៃប្លា​ស្ទិច
មក​ពាក់​នៅ​លើ​  ដៃ​របស់​អ្នក​ ទៅ​ដាក់​ត្រាំ​ក្នុង​ទឹក​ក្តៅ​​ឧណ្ហៗ  ​រយះ​ពេល ​១០​នាទី​ ប៉ុន្តែ
ត្រូវចងចាំថា មិន​ត្រូវ​ឲ្យ​ទឹក​ចូល​ទៅ​ក្នុង​ដៃ​របស់​អ្នក​នោះ​ទេ។

២/ លាង​ដៃ​របស់​អ្នក ​ជាប្រ​ចាំ​ជាមួយ​សា​ប៊ូ ​ដែល​គ្មាន​ជាតិ​អាស៊ីត​ខ្លាំ។

៣/ ដោះ​ស្រោម​ដៃ​ចេញ និងលាង​ដៃ​របស់​អ្នក​ ជា​មួយ​នឹង​សាប៊ូ ដែល​គ្មាន​ជាតិ​អា​ស៊ីត​
ខ្លាំង ព្រម​ទាំង​លាប​ឡេ​ស៍​ការ​ពារ​របស់​អ្នក​ជា​ការ​ស្រេច ។

៤/ ចាក់​ស្ករ​នៅ​លើ​បាត​ដៃរបស់អ្នករួចម៉ាស្សាថ្នមៗ ក្នុងរយះពេល២នាទី។

វិធីសាស្ត្រងាយៗ  ទាំងនេះ    គឺសំរាប់មិត្តស្រ្តីគ្រប់រូប    គួរតែយកមកអនុវត្ត  ប៉ុន្តែ វា
ទាមទារឲ្យមិត្តស្រី្តៗ  ធ្វើបែបនេះ យ៉ាង​ហោច​ណាស់​   ១​សប្តាហ៍​ម្តង ​ទើបទទួលបាន
លទ្ធផលល្អជាទីគាប់ចិត្ត៕

ដោយ៖ វណ្ណៈ
ប្រភព៖ yahoo


Tags: Lifestyle Nice Hand