កាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី ៩ ខែមេសា នេះ មានវីដេអូមួយត្រូវបានគេបង្ហោះចូលហ្វេស
ប៊ុក ដែលនិយាយពីភាពអសីលធម៌មួយ មិនគួរឲ្យកើតមានឡើង ទទួលបានការចូលទស្សនា និង
ចែករំលែក ជាច្រើននៅក្នុងបណ្តាញសង្គមមួយនេះ។
វីដេអូនេះ និយាយអំពី នារីម្នាក់ ដែលខ្លួនជាមនុស្សស្រី និងជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ជិះ
សុទ្ធតែរថយន្តស៊េរីទំនើប បានប្រើពាក្យសំដី ដ៏អសីលធម៌ ពោលគឺ បានជេរប្រទិចយ៉ាងចាស់ដៃ
ទៅលើបុរសអ្នកម៉ូតូឌុបក្រីក្រម្នាក់ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ ប៉ះទន្គិចគ្នាមក។
បន្ទាប់ពីបានទស្សនាវីដេអូនេះ មានបងប្អូនដែលនិយមលេងហ្វេសប៊ុក ធ្វើការរិះគន់យ៉ាងខ្លាំង ទៅ
លើនារីអ្នកមានទ្រព្យម្នាក់នោះផងដែរ។ តោះ! កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោមនេះ
ទាំងអស់គ្នា និងជួយផ្តល់ជាយោបល់ផង ៕
ដោយ៖ សិលា
ប្រភព៖ ហ្វេសប៊ុក