CamNews

ព័ត៌មានអន្តរជាតិ 

ចុងបញ្ចប់ រកឃើញ យន្តហោះ AirAsia ធ្លាក់ក្នុងសមុទ្រ ខណៈសមត្ថកិច្ច កំពុងស្រង់សាកសព ច្រើនជាង ៤០ នាក់

ព័ត៌មានអន្តរជាតិ ៖ សាកសពក្រុមអ្នកដំណើរ ច្រើនជាង ៤០ នាក់ ត្រូវបានកងកម្លាំង កង     ទ័ពជើងទឹក ឥណ្ឌូនេស៊ី ស្រង់ត្រលប់មកវិញ ខណៈកងកម្លាំងនាវិកមួយចំនួនផ្សេងៗទៀត កំពុងតែ ចេញប្រតិបត្តិការ យ៉ាងសស្រាក់សស្រាំ ក្នុងការស្រង់យក បំណែកកំទេចកំទី ដទៃៗទៀត រួមនឹងសាកសពរលួយដែលបាន អណ្តែតលើផ្ទៃទឹក សមុទ្រ Java Sea ទីកន្លែងដែលយន្តហោះ AirAsia ជើងហោះហើរ QZ8501 បានធ្លាក់ ក្រោយមានការបាត់ ខ្លួន កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ នេះបើយោងតាមការគូសបញ្ជាក់អោយដឹង ពី     មន្រ្តី ផ្លូវការប្រទេស ឥណ្ឌូនេស៊ី មុននេះបន្តិច ។

Manahan Simorangkir អ្នកនាំពាក្យកងទ័ពជើងទឹក ប្រទេស ឥណ្ឌូនេស៊ីបានស្រាយបំភ្លឺដល់ភ្នាក់ងារសារ ព័ត៌មាន AFP អោយដឹងថា យោងតាម ការប្រាស្រ័យទាក់ទង តាមវិទ្យុកងទ័ពជើងទឹក    ឥណ្ឌូនេស៊ី នាវា ចម្បាំង Bung Tomo បានស្រង់បាននូវសាកសពអ្នកដំណើរ បាន ៤០ នាក់ហើយ ក្នុងនោះ ចំនួនតួរលេខ អុ្នកស្លាប់នឹងកើនឡើងជាបន្តបន្ទាប់ ។ ពួកយើងជាកម្លាំងកងទ័ពជើងទឹក មមាញឹកយ៉ាងខ្លាំង ។

គួររំឮកថា មុននេះបន្តិច ភ្នាក់ងារសង្គ្រោះថ្នាក់ជាតិ ប្រទេស ឥណ្ឌូនេស៊ី បានធ្វើការស្រាយបំភ្លឺ ដោយផ្តល់ ជាព័ត៌មានលម្អិតទាក់ទងទៅនឹងការរកឃើញ បំណែកកំទេចកំទី យន្តហោះធ្លាក់ ។ ដោយ   មានការគូស បញ្ជាក់នារសៀល ម៉ោង ប្រមាណជាង ១ និង ២៥ នាទី ម៉ោងក្នុងស្រុក ប្រទេស សឹង្ហបុរី លោក   Marshal FH Bambang Soelistyo អគ្គនាយកដ្ឋាន នៃភ្នាក់ងារ ស្រាវជ្រាវ និងស្វែងរក ក្នុងស្រុក ប្រទេសឥណ្ឌូនេស៊ី ndonesia's National Search and Rescue Agency អោយដឹងថា ៖ ពួកយើងបានប្រទះឃើញ បំណែកកំ ទេចកំទីយន្តហោះ និងសាកសពមនុស្សម្នាក់ ខណៈពួកយើងបានសន្មត់ ដោយមានជំនឿជាក់ថាជារបស់ យន្តហោះ AirAsia ដែលបានបាត់ខ្លួន កាលពីពេលកន្លងទៅនេះ ៕

- អាន ៖  រកឃើញហើយ បំណែកកំទេចកំទី យន្តហោះ និង សាកសពមនុស្សស្លាប់ ខណៈបញ្ជូនអ្នក មុជ ទឹក ទៅបញ្ជាក់បន្ថែម

- អាន ៖ Update : បំណែកកំទេចកំទី ដែលបានប្រទះឃើញ នោះ ពិតជាបំណែកយន្តហោះ AirAsia ដែលបានធ្លាក់

- អាន ៖  ព័ត៌មានលម្អិត ថ្ងៃទី ៣ តាមស្វែងរក យន្តហោះ បាត់ខ្លួន ក្រុមហ៊ុន AirAsia ខណៈមានតម្រុយខ្លះៗ

- អាន ៖  ថ្ងៃអង្គារនេះ អាមេរិក បញ្ជូន នាវា ពិជឃាត ម៉ីស៊ីល ជួយរុករក យន្តហោះ បាត់ខ្លួន ក្រុមហ៊ុន AirAsia

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ channelnewsasia


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501