អាមេរិក៖ Victoria Christensen គឺជាស្រ្ដីម្នាក់ ដែលទើបមានអាយុ ២៣ឆ្នាំ រស់ក្នុងរដ្ឋ Plilade-
lphai សហរដ្ឋអាមេរិក។ ដោយសារតែនាងមានមាឌធំ តាំងពីកំណើត នាងត្រូវបានមិត្ដរូម
ថ្នាក់ហៅនាងថា “Garbage disposa” មានន័យថាកាម៉ាប់ ធំធាត់ មិនបានការ ហើយចេះតែ
ស៊ី។ ហើយពេលនេះទៀតសោត នាងគឺមានទំងន់ដល់ទៅ ៣០០ ផោនឯណ្ណោះ។
តែអ្វីដែលគួរអោយភ្ងាក់ផ្អើល សម្រាប់នាង Victorai នោះគឺថា ថ្មីៗនេះ នាងបានឈ្នះក្នុកម្ម
វិធីទូរសទ្សន៍ "TV competing Miss America Pageant" ដែលជាកម្មវិធីប្រលងជ្រើសរើស
ស្រីស្អាតឬ ‘Beauty Queen’ ដ៏ធំមួយ ដែលសហរដ្ឋអាមេរិកតែងតែធ្វើរៀងរាល់ឆ្នាំ។
នាង Victoria បាននិយាយថា នាងពិតជាអស់សង្ឃឹមខ្លាំងណាស់ ពោលគឺនាងជាមនុស្ស
ដែលធាត់ពេក ធ្វើអ្វីក៏មិនកើតដែរ ជាពេសិស ដូចជាសកម្មភាពប្រកួតប្រជែងនេះជាដើម។
នាងបានបន្ដថា កាលនាងនៅពីដូចនាងក៏ធ្លាប់បាន មើលកម្មវិធី ‘TV competing Miss Ame-
rica Pageant’ នេះដែរ ហើយនាងចង់បានការឈ្នះនេះខ្លាំងណាស់ ហើយពេលនេះ អ្វីៗបាន
ក្លាយទៅជាកាពិតហើយ’ Dream becomes True’ ។
គួររំលឹកផងដែរថា ទោះបីជានាង Victoria មានមាឌធំ តែនាងជាមនុស្ស ដែលមានអាយុតិច
មានសម្រស់ស្រស់ស្អាត និងកម្ពស់បានទៀតផង។ ម៉្យាងទៀត នាងក៏ជាមនុស្សដែលតែងតែ
ជួយមិត្ដរួមក្រុមជានិច្ច ខណៈពេលដែលនាងបានធ្វើការជាក្រុម ជាពិសេស គឺមុនការប្រឡង
ប្រជែងពានរង្វាន់៕
ដោយ៖ នារី
ប្រភព៖ dailymail