CamNews

យល់ដឹង 

កែ​ព្រហ្មចារីអោយដូចដើមបានដែរ ឬទេ?

បើគេនិយាយពីការកែ​ព្រហ្មចារី​ គឺបានន័យថា ជា​ការធ្វើអោយសន្ទះ​ព្រហ្មចារី(សន្ទះស្បែកស្ដើង)
​ដែលដាច់​រហែក​មកជិត​ ដូចដើម​វិញ។ បច្ចុប្បន្ន អ្នកដែលមានប្រាក់កាសច្រើន ពួកគេតែងគិត
ដល់ការកែឡើងវិញនូវព្រហ្មចារីរបស់ខ្លួន។

អត្ថន័យនៃព្រហ្មចារីមានពីរយ៉ាង ទីមួយគឺសំដៅទៅលើភាពបរិសុទ្ធរបស់នារីដែលមិនធ្លាប់បាន
រួមភេទជាមួយបុរសណាម្នាក់ ទីពីរគឺសំដៅទៅលើសន្ទះស្បែកដ៏ស្ដើងមួយដែលស្ថិតនៅខាងក្នុង
ប្រដាប់ភេទរបស់ស្ដ្រី ហើយមានរន្ធមួយតូចសម្រាប់ការមករដូវ។

ការដាច់​រហែក​សន្ទះ​ព្រហ្មចារី​គឺមិនមែនបណ្ដាល​មកពីកត្ដា​រួមភេទមួយមុខនោះទេ វាក៏អាចកើត
ឡើងដោយសារ​សកម្មភាព​ប្រចាំថ្ងៃ ដូចជា​ដើរ ដេក ឈរ អង្គុយ​កន្ធែក​ជើង ការធ្វើ​ការងារ​ធ្ងន់
និងហាត់កីឡា​ជាដើម។



ចំពោះ​ក្មេងស្រី​ដែល​ទើបនឹង​ពេញវ័យ​ងាយនឹង​ទទួល​រងនូវ​ការដាច់​រហែក​សន្ទះ​ ព្រហ្មចារី​ណាស់
ជាក់ស្ដែង​ដូចជា​ការ​ប្រើប្រាស់​ថ្នាំសុល​ចូលទៅ​ដល់​ទ្វារមាស​ជាដើម។ រីឯ ស្ដ្រី ដែលធ្លាប់បានឆ្លង​
កាត់ការ​រួមភេទ គឺសុទ្ធតែដាច់ រហែលសន្ទះព្រហ្មចារី​សុទ្ធ។

បច្ចុប្បន្ន អ្នកដែលមានប្រាក់កាសច្រើន ពួកគេតែងគិតដល់ការកែឡើងវិញនូវព្រហ្មចារីរបស់ខ្លួន
អោយដូចនៅក្រមុំ។ ប៉ុន្ដែ ព្រហ្មចារី​មិនអាច​កែបាន​ទាំងអស់ ឬ​ទាំងស្រុង​នោះទេ អាចកែ​បានតែ​
ចំពោះ​ស្ដ្រី​ដែលមាន​សល់បំណែក​ខ្លះៗ​របស់​សន្ទះ ក្រដាស​ព្រហ្មចារី​តែ​ប៉ុណ្ណោះ ដើម្បីងាយស្រួល
ក្នុងការដេរសន្ទះស្បែកស្ដើងទាំងនោះអោយ​ភ្ជាប់គ្នា​ដើមវិញ៕

 

ដោយ ៖ សីហា
ប្រភព ៖ LD


Tags: revirgination virgin sex