CamNews

មិនគួរឲ្យជឿ 

ពិតជាចម្លែកមែន! កង់ជិះនៅនឹងដីសោះ ម៉េចជាប់នឹងដើមឈើទៅវិញ?

 
អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា រូបភាពមួយចំនួន ដែលជាយានជំនិះរបស់មនុស្ស ស្រាប់តែទៅជាប់នៅនឹង កណ្ដាល
ដើមឈើទៅវិញ ហើយរូបនេះត្រូវបានគេបង្ហោះ យ៉ាងច្រើន ចូលទៅក្នុងទំព័រអ៊ីនធរណេត
ដែលបណ្ដែតអោយមនុស្សជាច្រើន មានការភ្ងាក់ផ្លើល និងងឿងឆ្ងល់ជាខំា្លង។



ជាក់ស្ដែងដូចជា កង់មួយខាងក្រោមនេះអញ្ចឹង គឺវាមានសភាពកញ្ចាក់ ដែលនៅជាប់នឹង
ដើមឈើមួយ នៅជិតកោះ Vashton រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។



តាមការវិភាគរបស់មនុស្ស ដោយយោងទៅតាម សៀវភៅប្រលោមលោក បានសន្និដ្ឋានថា
កង់ឬម៉ូតូដែលជាប់នឹងដឹងឈើនេះ ត្រូវបានបានមនុស្សបោះបង់វាចោល ក្នុងសម័យសង្រ្គាម
នាអំឡុងទសវត្សរិ៍ទី ៥០ខណៈដែលការធ្វើដំណើររបស់ពួកគេ ត្រូវឆ្លងកាត់ព្រៃ រួចក៏សម្រេច
ចិត្ដផ្ដេកកង់ ឬម៉ូតូនៅជាប់នឹងកូនឈើតូច ដល់ពេលឈើនេះ​ធំ សំបកឈើក៏រូមកង់នេះចូល
ក្នុង រួចក៏ចេះតែលូតទៅលើដល់សព្វ ថ្ងៃនេះ៕

ដោយ៖ នារី
ប្រភព៖ newsday



Tags: Unbelievable strange bikes againt trees USA