CamNews

សុខភាព 

វិធី ពីរយ៉ាង ជួយការពារ និង ថែរក្សាស្បែកឱ្យមានសុខភាពល្អ ស ទន់ ភ្លឺ រលោង

ស្បែក គឺជាផ្នែកមួយ ដ៏មានសារៈសំខាន់បំផុត នៃសម្រស់ បុរស និង ស្រ្តី ដែលជាភាព
ទាក់ទាញ ដំបូងបំផុត នៅដែលមាននរណា ចាប់អារម្មណ៍ ឬ ពេញចិត្តអ្នក។

ខាងក្រោមនេះ  ជាវិធីងាយៗ មួយចំនួន  សំរាប់ការពារ   និង   ថែរក្សាស្បែក   ឱ្យមាន
សុខភាព ស ទន់ ភ្លឺ រលោង៖

១/ ការពារស្បែកពីពន្លឺព្រះអាទិត្យ
នេះជាវិធីមួយ មួយក្នុងចំណោមវិធី  ដ៏មានសារៈសំខាន់បំផុត ដើម្បីថែរក្សាស្បែករបស់
អ្នក
ពីពន្លឺព្រះអាទិត្យ។ ការប៉ះពាល់ព្រះអាទិត្យ អាចបណ្តាលឱ្យស្បែកជ្រួញ ឆាប់ចាស់
និង បង្កឱ្យមានបញ្ហាស្បែកផ្សេងៗ ទៀត ដូចជាជំងឺមហារីកស្បែក។

ចំពោះការការពារ   អ្នកអាចប្រើឡេការពារកំដៅថ្ងៃ  ជារៀងរាល់ ពីរម៉ោង ឬ ច្រើនជាង
នេះ ប្រសិនបើអ្នកកំពុងហែលទឹក ឬ បែកញើស ពេលទៅលេងសមុទ្រ។

ជៀសវាង   ពីពន្លឺព្រះអាទិត្យ នៅម៉ោង ១០ ព្រឹក និង ម៉ោង 4 រសៀល នៅពេល ដែល
កាំរស្មីព្រះអាទិត្យ ព្រោះជាពេលដែលព្រះអាទិត្យបញ្ចេញពន្លឺខ្លាំងបំផុត
    
២/ កុំជក់បារី
ការជក់បារី ធ្វើឱ្យស្បែករបស់អ្នកមើលទៅ ឆាប់ចាស់ជាងអាយុ និងធ្វើឱ្យស្បែកជ្រួញ
ការជក់បារី ធ្វើឱ្យសសៃឈាមស្ទះ នៅស្រទាប់ខាងក្រៅ នៃស្បែក   ដែលបន្ថយលំហូរ
ឈាម។ ស្បែកនឹងចុះថយ នៃអុកស៊ីសែន និង សារធាតុចិញ្ចឹមដែលមានសារៈ សំខាន់
ដល់សុខភាព
ស្បែក។ ជាពិសេស ធ្វើឱ្យបបូរមាត់ ធ្មេញ ខ្មៅ និង មានក្លិនមាត់មិនល្អ៕

ដោយ៖ វណ្ណៈ
ប្រភព៖ mayoclinic


Tags: Lifestyle 2 tips for healthy skin