CamNews

យល់ដឹង 

អាហារបីប្រភេទ ជួយឱ្យភ្នែកមើលឃើញច្បាស់ល្អ និង គ្មានជំងឺឆ្លង

សុខភាពភ្នែក  គឺជាបញ្ហាមួយ  ដ៏សំខាន់បំផុត  សំរាប់មនុស្សគ្រប់រូប មិនថា ប្រុស ស្រី ចាស់ ក្មេង
ឬ កុមារនោះទេ។ ភ្នែកអាចឱ្យយើងមើលឃើញនូវអ្វីៗ ទាំងអស់នៅលើពិភពលោក ដ៏ស្រស់ស្អាត
ជាពិសេស  ក្រុមគ្រួសារ និង មនុស្សជាទីស្រលាញ់ នៅជុំវិញខ្លួនរបស់អ្នក។ ដូច្នេះ អ្នកត្រូវថែរក្សា
ភ្នែកឱ្យមានសុខភាព ដោយចេះជ្រើសរើសនូវប្រភេទអាហារណាដែលជំនួយ ការពារ និង ផ្តល់នូវ
សារធាតុចិញ្ចឹមច្រើន ចំពោះភ្នែក។

ខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួន ដែលជួយឱ្យភ្នែករបស់អ្នកមើលឃើញច្បាស់ល្អ និង
មានសុខភាពល្អ។

១/ បន្លែបៃតង៖ ជាប្រភេទអាហារម្យ៉ាង ដែលសម្បូរ ដោយ  សារធាតុចិញ្ចឹមដូចជា៖ carotenoid
lutein
និង zeaxanthin
ដែលមានតួនាទីការពារនិងកាត់បន្ថយហានិភ័យនៃជំងឺចាស់មុនអាយុ និង
ជួយឱ្យភ្នែករបស់អ្នក ភ្លឺច្បាស់ល្អ។

២/ ការ៉ុត៖ ជាអាហារល្អបំផុត សំរាប់ភ្នែក ដោយសារតែ ការ៉ុតមានផ្ទុកនូវសារធាតុ betacarotene
វីតាមីន A សារធាតុ  antioxidant​​ និង  សារធាតុចិញ្ចឹមជាច្រើនទៀត  ដែលអាចជួយការពារភ្នែកពី
ជំងឺឈឺភ្នែក និង ជំងឺឆ្លងផ្សេងៗ ទៀត។

៣/ ត្រីទឹកដែលមានផ្ទុកសារធាតុខ្លាញ់ច្រើន៖ មានដូចជាប្រភេទត្រី  salmon ត្រី tuna ត្រី cod
ត្រី haddock
និង ត្រី sardines  គឺសម្បូរទៅដោយសារធាតុប្រេងអាស៊ីតខ្លាញ់ omega-3 មានសុខ
ភាពល្អ ចំពោះភ្នែក។
ជាពិសេស  គឺមានកំរិតអាស៊ីតខ្លាញ់ omega-3 ខ្ពស់ ដែលមានសារៈសំខាន់
សំរាប់សុខភាពកោសិកាភ្នែក៕

ដោយ៖ វណ្ណៈ
ប្រភព៖ huffingtonpost


Tags: Lifestyle Knowledge 3 Foods For Healthy Eyes